បណ្តាញសង្គម

យប់មិញ ឱក សុគន្ធ​កញ្ញា ប្រាប់​ខេមរៈ សិរីមន្ដ ឲ្យ​ឈប់​អន់ចិត្ត​នឹង​គ្នាទៀតទៅ!

តារាចម្រៀងជួរមុខរបស់ផលិតកម្មរស្មីហង្សមាសពីរដួង គឺលោក ខេមរៈ សិរីមន្ដ និងអ្នកនាង ឱក សុគន្ធកញ្ញា ទើបប្រាប់ឲ្យគេឯងឲ្យបានដឹងពីសម្ព័ន្ធភាពក្រៅឆាករបស់អ្នកទាំងពី។

ឱក សុគន្ធកញ្ញា ប្រកាសថា សិរីមន្ដ គឺជាមិត្ដភ័ក្ដិយល់ចិត្តថ្លើមគ្នា ប៉ុន្តែមិនដែលបានជួបគ្នាសោះក្រៅពីម៉ោងការងារ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថា ការទម្លាយពីសម្ព័នមិត្ដនេះ គឺនៅក្នុងឱកាសដែលកញ្ញា បានចូលរួមក្នុងពិធីខួបកំណើតរបស់លោក ខេមរៈ សិរីមន្ដ កាលពីយប់មិញ ឬបារម្ភខ្លាច ខេមរៈ សិរីមន្ដ អន់ចិត្ដរឿងអ្វីនោះទេ។

ប៉ុន្ដែនៅលើបណ្ដាញសង្គមInstagram ឱក សុគន្ធកញ្ញា និយាយថា "រីករាយថ្ងៃខួបកំណើតមិត្តល្អរបស់ខ្ញុំ...សូមឲ្យអ្នកទទួលបានអ្វីៗគ្រប់យ៉ាងដែលជាបំណងប្រាថ្នា ហើយឈប់អន់ចិត្តទៀត OK ចាស់ៗអស់ហើយ"។ ឱក សុគន្ធកញ្ញា បន្ថែមថា ត្បិតយើងជាមិត្ត តែគ្មានឱកាសបានជួបជុំគ្នាក្រៅម៉ោងការងារ តែយ៉ាងណាក៏មិនដែលភ្លេចពីសុខទុក្ខគ្នាឡើយ។

នាងនៅតែចាំថា នាងមានមិត្តម្នាក់ចាំផ្ដល់កម្លាំងចិត្ត និងជាអ្នកគាំទ្រគ្រប់ពេល គឺលោក ខេមរៈ សិរីមន្ដ៕

ដកស្រង់ពី៖ Sabay