បណ្តាញសង្គម

តារា​សម្តែង​ប្រុស ណា ខុន កាន់តែ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ជាមួយ​គ្រួសារ​ជា​សាធារណៈ

រាជធានីភ្នំពេញ៖ ក្រោយពីបើកចំហយ៉ាងពេញទំហឹងពីទំនាក់ទំនងស្នេហា បន្ទាប់ពីលាក់បាំងជីវិតនៅក្នុងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ

ស្រាប់តែតារាសម្តែងប្រុសលោកណាខុន និងគូស្នេហ៍កាន់តែបង្ហាញភាពផ្អែមល្ហែមកាន់តែខ្លាំងជាសាធារណៈនៅក្នុងបណ្តាញសង្គម។ ដោយឡែក ធ្លាប់តែឃើញតារាប្រុសរូបនេះ បង្ហាញពីជីវិតគូស្នេហ៍បស់លោក ជាមួយនឹងអ្នកនៅក្រៅរង្វង់សិល្បៈកាន់តែស៊ីជម្រៅតែ២នាក់ប៉ុណ្ណោះ ប៉ុន្តែកាលពេលថ្មីៗនេះលោក ណាខុន ស្រាប់តែបង្ហាញបង្ហោះរូបភាពជាមួយនឹងគូស្នេហ៍សារជាថ្មី ដោយនៅក្នុងនោះក៏មាន ក្មេងប្រុសម្នាក់ទៀត ដែលទំនងជាកូនប្រុសគូស្នេហ៍របស់លោក។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជនអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គម កាន់តែមានចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ពីព្រោះតែអ្នកទាំង៣ បានស្លៀកពាក់អាវគ្រួសារ មើលទៅពិតជាផ្អែមល្ហែមខ្លាំង លើសពីពាក្យថា គូស្នេហ៍ទៅហើយ និងបានបង្ហាញនូវស្នាមញញឹមចំពោះគ្នាយ៉ាងមានក្ដីសុខ ដូចស្នេហាបែបចាស់ទុំបានផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីបង្ហាញពីទំនាក់ទំនងស្នេហា និងមិនខ្លាចបាត់បង់ប្រជាប្រិយភាពរួចមក មហាជនសង្កេតឃើញថា ការងារនៅក្នុងសិល្បៈរបស់តារាប្រុសរូបនេះនៅតែមានទីផ្សារសិល្បៈ ជាមួយនឹងទទួលបានការគាំទ្រជាច្រើនពីសំណាក់ហ្វេនៗផងដែរ៕

ដកស្រង់ពី៖ កោះសន្ដិភាព