បណ្តាញសង្គម

ក្នុងចម្រៀងច្រៀងថាមិនធ្វើការងារផ្ទះ ប៉ុន្តែមើលរឿងក្រោយឆាកបានដឹង

WAP ជាបទចម្រៀងដែលធ្វើឲ្យតារារ៉េប Cardi B និងតារារ៉េប Megan Thee Stallion ទទួលបានជោគជ័យខ្លាំងបំផុត ដោយជាបទដែលមានបារ៉ូលចម្រៀងស្រើបស្រាលបំផុត។

នៅក្នុងបទនេះមានបារ៉ូលមួយឃ្លារបស់ Cardi B ដែលច្រៀងថា ៖" I don't cook, I don't clean. But let me tell you how I got this ring”។ ដែលឃ្លានេះមានន័យថាទោះបីជាមិនធ្វើម្ហូប មិនសម្អាតផ្ទះ ក៏នៅតែមានមនុស្សស្រឡាញ់ ចង់បាន Cardi B ធ្វើជាភរិយាដែរ។

ប៉ុន្តែកាលពីថ្មីៗនេះតារារ៉េប Offset ដែលជាស្វាមីរបស់ Cardi B បានបង្ហោះវីដេអូខ្លីមួយបង្ហាញអំពីសកម្មភាពសម្អាតផ្ទះរបស់ Cardi B ដែលធ្វើឲ្យអ្នកគាំទ្រអស់សំណើចជាខ្លាំង ពេលនឹកស្រមៃដល់បារ៉ូលចម្រៀងខាងលើ៕

ដកស្រង់ពី៖ Sabay