បណ្តាញសង្គម

ម៉េ​ង កែវ​ពេ​ជ្ជ​តា ថា ​ស្នាម​ខ្មៅ​គគ្រេច រលុប​ពី​ជីវិត​នាង​ហើយ

រាជធានីភ្នំពេញ ៖តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ថា មនុស្សមួយចំនួនបានព្យាយាមព្យាបាទគ្រួសាររបស់នាងឲ្យលិចលង់ តែទន្ទឹមនេះមនុស្សមួយចំនួនទៀតតែងតែលើកទឹកចិត្តរូបនាង ។

ទោះជាយ៉ាងណាក្ដី អ្នកដែលព្យាបាទនាងទីបំផុតត្រូវបរាជ័យ ។ តាមរយៈសារដែលបានបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃទី៤ វិច្ឆិកា ២០២០ អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា «ពេលមានរឿងទើបដឹងថានរណាគិតយ៉ាងម៉េច ! អ្នកខ្លះប្លក់ហ្វេសប៊ុកយើង អ្នកខ្លះចូលដៃជើងជាមួយគេមកជាន់យើង អ្នកខ្លះរើសអើងដកខ្លួនពីយើងខ្លាចប៉ះមុខមាត់គេ ព្រោះគេគិតថាយើងអស់ផ្លូវហើយ ។

អ្នកខ្លះចេញចរិតពិតនិយាយពាក្យមួយចំនួន ត្រង់ៗដែលពីមុនមិនហ៊ានសោះ ។ អ្នកខ្លះខ្ពើមខ្លួនឯងមិនអស់ចិត្តទេ រត់ទៅហាមគ្នាកុំឲ្យមកទាក់ទងយើងទៀត។ អ្នកខ្លះឈរទះដៃស្រែកថា សាធុ អ៊ីចឹងចុះឲ្យសមមុខ…។ អ្នកខ្លះចង់ឃើញខ្ញុំស្លា.ប់ក្នុងគុកទៀតផងទើបអស់ចិត្ត…ហាសហា សាហាវ ! តែពេលនេះខ្ញុំសូមប្រាប់ថា ខ្ញុំជោគជ័យហើយ ! ការតស៊ូមតិរបស់ខ្ញុំបានសម្រេចហើយ ! ខ្ញុំដណ្តើមបានយុត្តិធម៌ឲ្យខ្លួនឯង និង កូនៗហើយ ! »។

អ្នកនាងម៉េង កែវពេជ្ជតា បន្តថា«ជីវិតខ្ញុំពេលនេះគឺក្រោយភ្លៀងមេឃស្រឡះ ! ស្នាមពណ៌ខ្មៅគគ្រេចដែលគេបានលាបឲ្យប្រឡាក់លើកិត្តិយសខ្ញុំតាំងពី១០ឆ្នាំមុន ក៏ត្រូវទឹកភ្លៀងលាងសំអាតឲ្យរលុបជ្រះស្រឡះអស់ហើយដែរ ។ ចង់សួរទៅអ្នកខ្លះនោះដែរថា តើអ្នកនឹង ចង.ក អារ.ក លោត.ទឹក ឬខាំអណ្តាតសម្លា.ប់ខ្លួនទេ ដែលខ្ញុំមិនលិចលង់ដូចចិត្តអ្នកប្រាថ្នា ? មនុស្សមិនខ្លាំងដូចទេវតាទេ ពិសេសមនុស្សចិត្តបាប ។

ទេវតាលោកពិតជាមានទសពិធរាជធម៌ សូម្បីកាលពីជំនន់ទឹកភ្លៀងកន្លងមកនេះ បុរីដែលខ្ញុំរស់នៅត្រូវលិចទឹកអស់ក៏ដោយ ប៉ុន្តែផ្ទះខ្ញុំ និងផ្ទះជិតខាងពីរបីទៀតនៅតែមានសំណាងមិនលិច សូមអរគុណទេវតា អរគុណព្យុះភ្លៀងកន្លងមក អរគុណការចំអកមើលងាយខ្ញុំទាំងប៉ុន្មាន វាបានធ្វើឲ្យខ្ញុំកាន់តែរឹងមាំ និងបានបង្ហាញអ្នកថាខ្ញុំមានកម្លាំងប៉ុនណា ! ខ្ញុំក៏មិនភ្លេចអរគុណមនុស្សល្អទាំងអស់ដោយស្មោះពីបេះដូង ដែលមិនបានមើលងាយខ្ញុំ តែបាននៅជិតខ្ញុំ ជួយខ្ញុំ លើកទឹកចិត្តខ្ញុំដោយក្តីស្រលាញ់ និងភាពជឿជាក់ ។

សូមលោកអ្នកប្រកបដោយភាពជោគជ័យក្នុងជីវិត »។ អ្នកនាងម៉េង កែវពេជ្ជតា ធ្លាប់បានផ្ទុះរឿងជម្លោះខ្លាំងជាមួយអ្នកនាងចន ច័ន្ទលក្ខិណា តាមហ្វេសប៊ុក ក្នុងនោះភាគីទាំងពីរបានវាយប្រហារគ្នាជាបន្តបន្ទាប់តាមបណ្តាញសង្គមមួយនេះ ដោយការជួយបន្ថែមពីប្រិយមិត្តគាំទ្រទាំងសងខាងផងដែរ ។

បន្ថែមពីលើបញ្ហានេះនាងក៏បានផ្ទុះកំហឹងជាមួយនឹងភរិយាអតីតស្វាមីរបស់នាងដោយចោទប្រកាន់នាងថា ទទួលបានលុយរាបម៉ឺនដុល្លារក្រោយលែងលះ ហើយលុយទាំងអស់នោះត្រូវបានចាយវាយអស់គ្មានសល់ជាមួយនឹងប្រុសក្មេង ។

អ្នកនាងម៉េង កែវពេជ្ជតា ក៏បានពើបប្រទះនូវរឿងរ៉ាវដ៏អាប់អួមួយទៀតគឺស្ត្រីអាណិកជនខ្មែរនៅបារាំងម្នាក់បានទម្លាយសារដោយចោទប្រកាន់រូបអ្នកនាងថា បានដណ្តើមស្វាមីរបស់នាង ដែលបញ្ហានេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។

យ៉ាងណាក៏ដោយជុំវិញបញ្ហាទាំងអស់នោះអ្នកនាងម៉េង កែវពេជ្ជតា បានចេញមុខបដិសេធ និងបានបកស្រាយជាបន្តបន្ទាប់ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ ហើយនាងក៏ធ្លាប់ព្រមានប្តឹងទៅតាមផ្លូវច្បាប់ផងដែរ ។

ទោះជាយ៉ាងណាក្ដី រហូតមកទល់ពេលនេះ ក្រោយភ្លៀងមេឃក៏ស្រឡះ ក្នុងពេលដែលអ្នកនាងម៉េង កែវពេជ្ជតា បានប្រកាសពីជោគជ័យយកឈ្នះបញ្ហាទាំងអស់ ធ្វើឲ្យជីវិតនាង និងគ្រួសារមានពន្លឺជាថ្មីឡើងវិញ ស្របពេលដែលនាងក៏ត្រូវបានគេសង្ស័យថា កំពុងបង្កើតចំណងស្នេហ៍ជាមួយបុរសខ្មែរអាណិកជនបារាំងម្នាក់ផងដែរ ៕

ដកស្រង់ពី៖ កោះសន្ដិភាព