បណ្តាញសង្គម

​ល្អ​ខ្លាំង​ណាស់! កម្ពុជា​ ជា​ប្រទេស​​នាំ​ចេញ​កង់​ធំ​ជាង​គេ​លំដាប់​ទី ៥ លើ​ពិភពលោក​

ប្រទេសកម្ពុជា បានក្លាយជាប្រទេសនាំចេញ កង់ ទៅកាន់ទីផ្សារអន្តរជាតិធំជាងគេបំផុតលំដាប់ទី ៥ ក្នុងពិភពលោក។ការនាំចេញនេះ ក្តោបក្តាប់ទីផ្សារកង់ក្នុងពិភពលោក ៥.៤% ដោយគិតជាទឹកប្រាក់នៃការនាំចេញកង់របស់កម្ពុជាស្មេីនឹង ៤៨៣.៣ លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩ កន្លងទៅ។

បេីធៀបនឹងឆ្នាំ ២០១៥ កំណេីននៃការនាំចេញកង់របស់កម្ពុជារយ:ពេល ៤ ឆ្នាំនេះស្មើនឹង ១៤០.១% ជាកំណេីនខ្ពស់ជាងគេបំផុតក្នុងពិភពលោក។ រំឮកដែរថា កាលពីឆ្នាំ ២០១៥ កម្ពុជា គ្មានឈ្មោះក្នុងប្រទេសកំពូលទាំង ១០ នៃការនាំចេញកង់ក្នុងពិភពលោកឡេីយ។ សន្ទុះលឿននៃការនាំចេញកង់របស់កម្ពុជាលេីស ១០០% ដែលនឹងអាចឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញកង់ឡេីងទៅលំដាប់ទី ៣ ឬ ទី២ នៅពេលអនាគតយ៉ាងខ្លី ។

ខាងក្រោមនេះ ជាប្រទេសដែល នាំចេញកង់ធំជាងគេបំផុតក្នុងពិភពលោក៖

១.ចិន

២.តៃវ៉ាន់

៣.ហូឡង់

៤.អាឡឺម៉ង់

៥.កម្ពុជា

៦.ព័រទុយហ្កាល់

៧.អុីតាលី

៨.បែលហ្សិក

៩.ប៉ូឡូញ

១០.ចក្រភពអង់គ្លេស៕

ដកស្រង់ពី៖sabay