បណ្តាញសង្គម

Samsung ចេញលក់ទូរសព្ទតម្លៃ ៣ពាន់ដុល្លារ សម្រាប់ចិនជាពិសេស

Samsung បានបញ្ចេញនូវ Galaxy Z Fold2 ដ៏ពិសេសមួយសម្រាប់លក់ផ្ដាច់មុខនៅលើទីផ្សារប្រទេសចិន។ Samsung បានប្ដូរឈ្មោះទៅជា W21 5G និងមានការឌីហ្សាញរូបរាងខុសប្លែកពី Galaxy Z Fold2 ធម្មតាបន្តិច ហើយក៏មានតម្លៃថ្លៃជាងពាក់កណ្ដាលផងដែរ។

ចំណុចខុសគ្នាធំបំផុតរវាង W21 5G និង Galaxy Z Fold2 គឺ W21 5G មានកន្លែងដោតស៊ីមចំនួនពីរ ដើម្បីតម្រូវទៅតាមទីផ្សារប្រទេសចិន ដែលនិយមប្រើប្រាស់ស្មាតហ្វូនស៊ីមពីរ។ Samsung បានលក់ W21 5G ក្នុងតម្លៃ ២ម៉ឺនយ័ន ដែលស្មើប្រមាណ ៣ពាន់ដុល្លារ។

សម្រាប់លក្ខណៈសម្បត្តិផ្សេងមិនមានផ្លាស់ប្ដូរឡើយ ដោយមានអេក្រង់ Dynamic AMOLED 2X ទំហំ ៧,៦អ៊ីញនៅខាងក្នុង ជាមួយអេក្រង់ Super AMOLED ទំហំ ៦,២៣អ៊ីញ នៅខាងក្រៅ ដែលការពារដោយកញ្ចក់ Gorilla Glass Victus។ វាក៏មានបំពាក់ឈីប Snapdragon 865+ និងមាន RAM ទំហំ 12GB ជាមួយអង្គផ្ទុក 512GB, មានថ្មទំហំ 4500mAh ហើយកាមេរ៉ាក៏មានលក្ខណៈសម្បត្តិដូចប្រភេទធម្មតាដែរ៕

ដកស្រង់ពី៖ sabay