បណ្តាញសង្គម

Motorola Razr ២០២០ ចេញលក់ដំបូង ៣ពាន់ដុល្លារ ចុះឥឡូវនៅសល់ប៉ុន្មាន?

ទូរសព្ទដែលធ្លាប់តែមានភាពល្បីល្បាញកាលពី ១៥ ឆ្នាំមុនរបស់ Motorola ម៉ូឌែល Razr បានត្រឡប់មក និងធ្វើឲ្យអ្នកចង់ចាំទូរសព្ទមួយនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានលក់នៅខ្មែរនៅដើមឆ្នាំ២០២០ ជាមួយតម្លៃ ២ ៩៩៩ដុល្លារ។

បាត់មុខយូរក៏ពិតមែនប៉ុន្តែ Motorola Razr ស៊េរីថ្មីនេះ នៅមានរូបរាងដូចទៅនិងស៊េរីមុនៗច្រើន ដូចជាវាអាចបត់បានជាពីរ ប៉ុន្តែអេក្រង់ផ្នែកខាងក្នុងមានទំហំ ៦,២អ៊ីញ និងផ្នែកខាងក្រៅមានទំហំ ២,៧អ៊ីញ។ បច្ចុប្បន្ននៅតាម Motorola Razr ថ្មីមានតម្លៃខ្ទង់ ១ ៩០០ដុល្លារ និងមួយទឹកមានតម្លៃប្រហែល ១ ៤០០ដុល្លារ។

Razr ស៊េរីថ្មីនេះនៅរក្សាទ្រង់ទ្រាយដើមដដែល និងមានដូចជាប្រើបន្ទះឈីប Snapdragon 710,និងដំណើរការដោយ Android 9 Pie, RAM ទំហំ ៦GB, អង្គផ្ទុក ១២៨GB, កាមេរ៉ាមេទំហំ ១៦ MP ដែលមាននូវមុខងារ Night Vision, កាមេរ៉ាខាងក្នុងទំហំ ៥MP, ប្រើរន្ធ USB-C, មាន eSIM និងមានទ្រនាប់ស្កេនម្រាមដៃផងដែរ។

ដកស្រង់ពី៖sabay