បណ្តាញសង្គម

យឹម តាស្រង់ ថា MV ពិសេស​របស់ តន់ ច័ន្ទសីម៉ា មួយ​នេះ ផ្ទុះ​សាហាវ!

វីដេអូចម្រៀងផ្លូវការពិសេសមួយរបស់ តន់ ច័ន្ទសីម៉ា មានចំណងជើងថា "បងប្អូនយើងទេ" ដែលបានចេញផ្សាយនៅលើយូធូប៣សប្ដាហ៍មកហើយនោះ បានបង្ហាញឲ្យឃើញពីស្ទុះឡើងស្ទើរមិនគួរឲ្យជឿ។

នេះបើតាមការអះអាងរបស់លោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្មផ្ទាល់។ “បាទ...បទនេះ ឡើងលឿនមែនទែនបង ត្រឹមតែ៣សប្ដាហ៍ទេ អ្នកមើលឡើងជិត ៥លានទៅហើយ និយាយរួមត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ MV របស់ សីម៉ា មួយនេះ ឆក់បានអ្នកមើលជាង ១លានបាត់ហើយ!”។ តាស្រង់ ថ្លែង។

បទ "បងប្អូនយើងទេ!” និពន្ធ Melody និងទំនុកច្រៀងដោយលោក យឹម តាស្រង់ ដោយឡែកបទភ្លេងស្នាដៃរបស់ Tempo Tris ដែលចេញផ្សាយនៅលើយូធូបរបស់ Galaxy Navatra កាលពីថ្ងៃទី ១០ តុលា ២០២០។ ចំណុចគួរកត់សម្គាល់ បទនេះ មានលក្ខណៈពិសេស ត្រង់ថា មិនមានចេញជាវីដេអូសំឡេង (Video Audio) ជាមុននោះទេ ពោលគឺចេញជាវីដេអូចម្រៀងផ្លូវការយកតែម្ដង។

ប្រការនេះ ត្រូវបានគេមើលឃើញថា បទនេះ ពិសេសជាងបទផ្សេងៗរបស់ Galaxy។ ជាលទ្ធផល គ្រាន់តែចេញនៅលើបណ្ដាញសង្គមយូធូបភ្លាមៗ បទនេះ បានទាញយកការគាំទ្រយ៉ាងគំហុក ក្នុងនោះបើតាមនាយកគ្រប់គ្រងដដែល បញ្ជាក់ថា ត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ វីដេអូចម្រៀង "បងប្អូនយើងទេ" ទាញអ្នកចូលទស្សនាជាង ១លានដងទៅហើយ។

“និយាយទៅសឹងថា កម្រ ព្រោះ ៤ថ្ងៃ អ្នកមើលជាង១លានដង មិនមែនលេងសើចទេ គឺខ្លាំងមែនទែនបង!” តាស្រង់ ថ្លែង។ គិតមកត្រឹម ម៉ោង ១០ព្រឹកថ្ងៃទី ០៦ វិច្ឆិកា ២០២០ នេះ វីដេអូចម្រៀងរបស់តារាចម្រៀងមកពីខេត្តតាកែវ មានចំនួនអ្នកចូលទស្សនាចំនួន ៤ ៧០៩ ៣០២ ដង។ តាម តាស្រង់ បានធ្វើការប៉ាន់ប្រមាណថា វីដេអូចម្រៀងរបស់ សីម៉ា មួយនេះ អាចនឹងកាន់កាប់កំណត់ត្រាថ្មីមួយ នារង្វង់១ខែទៀត។

ក្រៅមានចង្វាក់ភ្លេង ពីរោះ រន្ថើនចិត្តចង់រាំ នៅក្នុងវីដេអូចម្រៀង "បងប្អូនយើងទេ" នេះ គេមើលឃើញថា សីម៉ា បង្កើតភាពទាក់ទាញខ្លាំងមួយផ្នែកទៀតតាមរយៈទេពកោសល្យរាំរបស់នាង។ ក្បាច់រាំនីមួយ សីម៉ា មើលទៅ ឡូយ និងគួរឲ្យក្នាញ់ណាស់។

តោះ...ទស្សនាទាំងអស់គ្នា!

 

ដកស្រង់ពី៖ Sabay