បណ្តាញសង្គម

ស្រស់​ស្អាត​ណាស់ ពេល​រ៉េ​ត ស៊ូ​ហ្សា​ណា តែង​ខ្លួន​ក្នុង​ឈុត​បែប​ប្រពៃណី​បែប​នេះ

រាជធានីភ្នំពេញ ៖ តារាចម្រៀង ស្រី វ័យក្មេង ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងស្រទាប់យុវវ័យ រ៉េត ស៊ូហ្សាណា តាមរយៈទឹកដមសំឡេង និងរូបសម្រស់សោភា

ជាមួយនឹងការតុបតែងខ្លួនស្ទាយយុវវ័យនោះ ប៉ុន្តែកាលពីពេលថ្មីៗនេះ រូបនាងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងទៀតហើយ នៅក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ ។ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះរូបនៅក្នុងបណ្តាញសង្គម Instagram ជាមួយនឹងឈុតសម្លៀកបំពាក់កូនក្រមុំបែបប្រពៃណីខ្មែរ ពណ៌ទឹកមាសស្រស់ យ៉ាងស្រស់ស្អាត និងទន់ភ្លន់ ដែលធ្វើអោយសម្រស់របស់ រ៉េត ស៊ូហ្សាណា កាន់តែលេចធ្លោថែមមួយកម្រិតទៀត ។

បន្ទាប់ពីឃើញរូបភាពជាច្រើនសន្លឹកនោះហើយ រ៉េត ស៊ូហ្សាណា កាន់តែទទួលបានសរសើរមហាជនពីភាពស្រស់ស្អាត ទាំងស្លៀកឈុតប្រពៃណីខ្មែរបែបនេះ និងស្លៀកឈុតបែបទាន់សម័យ ពីព្រោះកន្លងមកនេះកម្របានឃើញនាងតុបតែងខ្លួនបែបនេះណាស់ ទើបហាក់មានភាពប្លែកភ្នែកទៅដល់អ្នកគាំទ្រ ។

គួរបញ្ចាក់ផងដែរថា នាពេលបច្ចុប្បន្ននេះតារាស្រីនៅក្នុងផលិតកម្មរស្សីហង្សមាសរូបនេះ ពិតជាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយ ទទួលបានការថតស្ប៉តពាណិជ្ជកម្ម និងក្តោបបានការសម្តែងរឿងជាបន្តបន្ទាប់ក្នុងតំណែងជាតួឯកទៀតផង ៕

ដកស្រង់ពី៖ កោះសន្ដិភាព