បណ្តាញសង្គម

បទ​ដែល តន់ ច័ន្ទ​សីម៉ា និពន្ធ​​ឲ្យ ព្រាប សុវត្ថិ​ច្រៀង ពី​មុន​រង​ការ​រិះគន់ខ្លាំង ឥឡូវ​លទ្ធផល​ផ្ទុយ​ស្រឡះ

បទចម្រៀង "ភូមិខ្ញុំ update" ដែលរៀបរាប់ពីទិដ្ឋភាពពិតនៃការរស់នៅរបស់ប្រជាជនខ្មែរពីអតីតកាល និងបច្ចុប្បន្នកាល ជាស្នាដៃនិពន្ធដោយកញ្ញា តន់ ចន្ទសីម៉ា និពន្ធ

ជូនកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ នោះ បច្ចុប្បន្ននេះកំពុងផ្ទុះខ្លាំងដោយមិននឹកស្មានដល់។ រំលឹកពីដំបូង ពេលដែលបទចម្រៀងខាងលើនេះ កាលចេញភ្លាមៗ មានមហាជនមួយចំនួន មិនពេញចិត្តនឹងការ ផ្ដល់ឲ្យអ្នកនិពន្ធវ័យក្មេង តន់ ច័ន្ទសីម៉ា និពន្ធជូន រៀមច្បងលោកព្រាប សុវត្ថិ ត្បិតអី សីម៉ា ត្បិតអីនាងនៅក្មេងខ្ចីពេក ប៉ុន្តែបច្ចុប្បន្នបទចម្រៀងមួយបទនេះ កំពុងតែផ្ទុះខ្លាំងដោយមិនខឹងស្មានដល់ ព្រោះមានអ្នកចូលទស្សនាជិត8លានដងក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ។

ជុំវិញភាពជោគជ័យនេះ តន់ ច័ន្ទសីម៉ា ក៏បានចែករំលែករឿងនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង បង្ហាញពីមោទកភាពរបស់។ សីម៉ា សរសេរថា "ភូមិខ្ញុំ update" ជាការនិពន្ធរបស់នាងខ្ញុំហើយកំពុងតែផ្ទុះខ្លាំងនឹងនាំមុខគេនៅក្នុងខែនេះ មានអ្នកទស្សនាជិត8លានដង នៅក្នុងបណ្ដាញយូធូប"។

ជាមួយគ្នា ប្រិយមិត្តរបស់នាងជាច្រើនបានចូលមកផ្ញើសារអបអរតារាស្រី។ "ភូមិខ្ញុំ update" ដឹកនាំសម្ដែងដោយ៖ Jonathan និពន្ធ Melody និងទំនុកច្រៀងដោយ តន់ ចន្ទសីម៉ា និពន្ធបទភ្លេង៖ Numen ថតដោយ ភួង សុភារិន កែពណ៌ ដោយTim Pek។

ផ្អែកតាមរបាយការណ៍ពីផលិតកម្មGalaxy Navatra បច្ចុប្បន្នបទចម្រៀងរបស់កំពូលតារាចម្រៀងលោកព្រាបសុវត្ថិ១បទនេះ បានក្លាយជាបទចម្រៀងដែលមានអ្នកចូលទស្សនាច្រើនជាងគេ ក្នុងខែនេះរបស់ផលិតកម្មGalaxy Navatra។

តោះ ទស្សនាទាំងអស់គ្នា!

 

ដកស្រង់ពី៖ Sabay