បណ្តាញសង្គម

សិល្បករ នាំ​គ្នា​សោកស្ដាយ តារាចម្រៀង​ជើងចាស់ នី សាលឿន បាត់បង់​ជីវិត​នៅ​ថ្ងៃ​នេះ

នៅព្រឹកថ្ងៃនេះ សិល្បករខ្មែរទាំងនៅក្នុង និងក្រៅប្រទេស បានចូលរួមសោកស្ដាយចំពោះការបាត់បង់ធនធានតារាចម្រៀងជើងចាស់ នី សាលឿន ដែលបានបាត់បង់ជីវិតនៅថ្ងៃនេះ។

សិល្បករ ទាំងនោះមានដូចជា លោក ប៉ែន ចំរុង អ្នកនាង អាំង ចិន្តា និងតារាចម្រៀង និងពិធីករទូរទស្សន៍កម្មវិធីប្រដាល់ លោក ហេង សារ៉េត ជាដើម។ ពួកគេបានពោលពាក្យសោកស្ដាយព្រមគ្នា ក្រោយទទួលដំណឹងថា លោក នៅ សាលឿន ម្ចាស់បទ "ស្នេហ៍ក្នុងសុបិន" បានលាចាកជនរួមជាតិទាំងអស់គ្នាទៅហើយ។

លោក ប៉ែន ចំរុង ថ្លែងថា៖ "ហ៊ឺពិតជាលឿនពេក បងប្អូនអើយ បងប្រុស នី សាលឿន ម្ចាស់បទ « ស្នេហ៍ក្នុងសុបិន្ត» បានលាចាកលោកយើងហើយលារហូតគ្មានថ្ងៃត្រឡប់ឡើយ ហើយខ្ញុំសូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារគាត់ផង និងសូមអោយវិញ្ញាណក្ខ័ន្តបងទៅកាន់សុគតិភពផងចុះ!” "ខ្ញុំសែនសោកស្តាយលោកពូណាស់! ខ្ញុំសូមចូលរួមសោកស្តាយ និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោកពូផង!”។

អតីតតារាចម្រៀង អាំង ចិន្តា។ "ចូលរួមសោកស្តាយ និងរម្លែកទុក្ខដល់ក្រុមគ្រួសារផង បងជាអាយដលក្នុងចិត្តខ្ញុំមករហូត ខំច្រៀងតាមបងតែមិនដូចសោះសង្ឃឹមថ្ងៃណាមួយបានជួបបងតែក្តីស្រមៃខ្ញុំរលាយហើយ!"។ លោក ហេង សារ៉េត ថ្លែង។

លោក នី សាលឿន ត្រូវបានគេដឹងថា គឺជាម្ចាស់បទ "ស្នេហ៍ក្នុងសុបិន" “ចែវទូកនេសាទ" និង "ដងស្ទឹងនូវែល" ជាដើម។ លោកបានបាត់បង់ជីវិតនៅសហរដ្ឋអាមេរិក ដោយសាររោគរលាកថ្លើម។ នេះបើតាមលោក ប៉ែន ចំរុង ដែលបានសាកសួរបងប្អូនខ្មែររស់នៅទីនោះដែរ៕

ដកស្រង់ពី៖ Sabay