បណ្តាញសង្គម

ក្រោយស្រឡាញ់គ្នាបាន ១​ឆ្នាំ ពេលនេះស្នេហា Kang Daniel និង​ Jihyo ត្រូវ​បញ្ចប់

ដំណឹងដ៏ភ្ញាក់ផ្អើលមួយទៀតបានផ្ទុះឡើងពេញពិភព K-Pop ទាក់ទងនឹងការបែកបាក់ស្នេហារវាង Kang Daniel និង Jihyo (TWICE)។

ផ្អែកតាមព័ត៌មានចេញពី Dispatch ចុះនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា Kang Daniel និង Jihyo បានសម្រេចចែកផ្លូវគ្នាហើយ បន្ទាប់ពីទាក់ទងគ្នាបាន ១ឆ្នាំ និង៣ខែ។ មូលហេតុពីក្រោយការសម្រេចចិត្តនេះ ក៏ព្រោះតែពួកគេទាំង ២រវល់នឹងការងារពេក ជាហេតុគ្មានពេលឲ្យគ្នាគ្រប់គ្រាន់។

រម្លឹកផងដែរថា អ្នកទាំង ២បានចាប់ផ្ដើមទាក់ទងមានស្នេហានឹងគ្នាកាលពីខែសីហា ឆ្នាំ២០១៩ ហើយផលិតកម្មទាំងសង្ខាងក៏បានទទួលស្គាល់ថាវាជារឿងពិត។ ចំណែកពេលនេះជាដើម ទាក់ទងព័ត៌មានបែកបាក់ក៏ផលិតកម្ម JYP និង KONNECT បញ្ជាក់ថាជាការពិតដែរ៕

ដកស្រង់ពី៖ Sabay