បណ្តាញសង្គម

ទើបសម្រាលកូន​ហើយ ផ​ន សុ​ផា​រី ទម្លាយ​អារម្មណ៍​ពិត​​អំឡុង​ពេល​កំពុង​ឆ្លង​ទន្លេ

រាជធានីភ្នំពេញ៖ អតីតតារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ល្បីឈ្មោះមួយរូប អ្នកនាង ផន សុផារី

បានធ្វើឱ្យមហាជន និងអ្នកគាំទ្រអបអរយ៉ាងខ្លាំង បន្ទាប់ពីនាងសម្រាលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ ទទួលបានជោគជ័យ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ។

ដោយឡែក គ្រាន់តែទទួលបានដំណក់ឈាមទីពីររបស់តារាស្រីរូបនេះជាមួយនឹងស្វាមី រួចមក បានធ្វើអោយមហាជនមានការចាប់អារម្ម៍យ៉ាងខ្លាំង ក្រោយពីផន សុផារី ទម្លាយអារម្មណ៍ពិតរបស់ស្ត្រី នៅក្នុងអំឡុងពេលឆ្លងទន្លេ ក្នុងនាមជាអ្នកម្តាយត្រូវប្រឈមមុខហ៊ានលះបង់សូម្បីជិវិត មិនថាទោះបីវះកាត់ រឺធម្មជាតិ សុទ្ធសឹងតែជាការលះបង់ប្តូរជីវិតប្រឈមមុខនិងមច្ចុរាជគ្រប់ពេល។

នៅក្នុងនោះអ្នកនាងផន សុផារី បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ៖ « -ខ្ញុំខ្លាចណាស់ម្ជុល -ខ្លាចណាស់ស្នាមកាំបិត -ខ្លាចណាស់ការឈឺ -ខ្លាចណាស់ថ្នាំពេទ្យ ប៉ុន្តែ… ទោះបីជាខ្ញុំត្រូវឈឺប៉ុនណា ស្នាមម្ជុលសុះសាច់ប៉ុនណា ស្នាមមុខរបួសមួយជីវិតយ៉ាងណា ទោះបីខ្ញុំខ្លាចពេទ្យយ៉ាងណា ក៏នៅតែពេលមួយដែលខ្ញុំត្រូវក្លាហាន ហ៊ានលះបង់សូម្បីជីវិត គឺជាពេលដែលខ្ញុំមានឈ្មោះជាម្តាយ គ្រប់យ៉ាង គឺដើម្បីកូន»។

យ៉ាងណាមិញ អតីតតារាកំប្លែង និងអ្នកលេងល្ខោនបាសាក់រូបនេះ ក៏បានលើកឡើងឱ្យបុរស ដែលជាស្វាមី ត្រូវតែមានទំនួលខុសត្រូវ និងចាំមើលថែភរិយា កុំទុកប្រពន្ធចោល ពីព្រោះតែស្វាមីជាកម្លាំងចិត្តតែមួយគត់របស់ភរិយានៅអំឡុងពេលនេះ៕

ដកស្រង់ពី៖ កោះសន្ដិភាព