បណ្តាញសង្គម

រួសរាន់បន្តិច! ឱកាសបង់រំលស់ឡាន Hyundai មិនបាច់មានប្រាក់កក់ ជិតផុតហើយ

កាលពីដើមខែតុលាកន្លងទៅ ក្រុមហ៊ុន Hyundai ប្រចាំប្រទេសកម្ពុជាបានដាក់ចេញនូវប្រូម៉ូសិនដ៏អស្ចារ្យមួយសម្រាប់ជាកាដូមុនថ្ងៃបុណ្យគ្រីស្មាស់ ដែលអតិថិជនអាចធ្វើការបង់រំលស់រថយន្ត Hyundai ពេញនិយមជាច្រើនម៉ូដែល ដោយមិនតម្រូវឲ្យមានប្រាក់កក់នោះទេ។

ប្រូម៉ូសិនដែលមានឈ្មោះថា Hyundai Ultimate Deal ខាងលើឃើញថាទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ហើយវាបានធ្វើឲ្យចំនួនលក់របស់ Hyundai នៅកម្ពុជាមានកំណើនយ៉ាងខ្លាំងផងដែរ។

គួរបញ្ជាក់ផងដែរថា អតិថិជននៅមានឱកាសក្នុងខែវិច្ឆិកានេះមួយខែទៀត ក្នុងការទទួលយកប្រូម៉ូសិន Hyundai Ultimate Deal ដែលអាចបង់រំលស់រថយន្ត ដោយមិនបាច់មានប្រាក់កក់។គួរដឹងថា ប្រូម៉ូសិន Hyundai Ultimate Deal នេះដែរគឺមានអនុវត្តន៍តែនៅលើរថយន្ត SUV Santa Fe, រថយន្ត MVP ម៉ូដែល H1, រថយន្តវ៉ែនម៉ូដែល HD 350 និងរថយន្តក្រុងខ្នាតតូចម៉ូដែល County តែប៉ុណ្ណោះ។

អតិថិជនអាចទទួលបានការបង់រំលស់បានរយៈពេលរហូតដល់ ៧ឆ្នាំ ជាមួយដៃគូសហការរបស់ Hyundai ដែលមានធានា Bred Bank និងធានា Shinhan Bank។សម្រាប់ក្នុងខែវិច្ឆិកានេះដែរ អតិថិជនក៏អាចស្វែងយល់អំពីរថយន្តពេញនិយមរបស់ Hyundai ឲ្យបានកាន់តែច្បាស់ដោយអញ្ជើញចូលរួមក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Hyundai Roadshow ដែលរៀបចំឡើងនៅផ្សារទំនើបអ៊ីអនសែនសុខ នាថ្ងៃទី ២០-២១ ខែវិច្ឆិកា។

ដកស្រង់ពី៖sabay