បណ្តាញសង្គម

នេះ​តម្លៃ​កាស​ Lamborghini មានបច្ចេកវិទ្យា​កាត់​បន្ថយ​សំឡេង​រំខាន ឯថ្ម​កាន់​៤០​ម៉ោង​

ក្រុមហ៊ុនផលិតកាស Master & Dynamic មានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលមានជំនាញខាងផលិតឧបករណ៍បំពងសំឡេងគុណភាពសំឡេង និងមានរូបរាងគួរឲ្យចាប់អារម្មណ៍ផងនោះ បានចាប់ដៃគូ នឹងក្រុមហ៊ុនល្បីខាងផលិតរថយន្ត Lamborghini ប្រកាសចេញនូវកាសដ៏ទំនើប២ ប្រភេទផ្សេង រចនាឡើងជាមួយនឹងនិមិត្តរូបសញ្ញារថយន្ត Lamborghini ថែមទៀតផង។

កាស Bluetooth ទាំង ២ ខាងលើគឺមានម៉ូឌែល MW65s (មានខ្សែ) និងម៉ូឌែល MW07 (ឥតខ្សែ) សុទ្ធតែបំពាក់មកជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខាន (Active Noise-Canceling) ។ សម្រាប់ពណ៌មាន ៣ ដូចៗគ្នាគឺខ្មៅលាយលឿង, ស-លាយលឿង និងប្រផេះលាយលឿង។

កាស Bluetooth 5.0 សម្រាប់ម៉ូឌែលមានខ្សែ អាចធានាឲ្យអ្នកស្ដាប់ចម្រៀងបាន ២៤ ម៉ោង និងអាចស្ដាប់បានចំងាយ ១០០ ហ្វីតប្រមាណជា(៣០ម៉ែត្រ) ពីទូរសព្ទ ឯម៉ូឌែលឥតខ្សែ មានលក្ខណៈពិសេសត្រង់ អ្នកអាចសាកភ្លើងក្នុងប្រអប់ដែលមានសមត្ថភាពផ្ទុកថ្មបាន ៤០ ម៉ោង។

ដូចនេះ បើអ្នកមានចំណាប់អារម្មណ៍អាចចូលទៅកម្ម៉ង់ទិញឥឡូវនេះ នៅលើវិបសាយ Lamborghini Store online ឬ Master & Dynamic ដោយតម្លៃកាសមានខ្សែម៉ូឌែល MW65 ចាប់ពី ៥៤៩ ដុល្លារ រីឯម៉ូឌែល MW007 ចាប់ពី ៣៤៩ ដុល្លារ៕

ដកស្រង់ពី៖sabay