ចម្រៀងមួយបទដែលមានចំណងជើងថា"ខ្លាចកូរ៉ូណា សុំសង្សារបែក"
បកស្រាយដោយតារាកំប្លែងល្បីឈ្មោះនាយពាក់មី ទទួលបានការគាំទ្រច្រើនពីមហាជន ដោយអ្នកខ្លះសរសើរថាសំឡេងលោកពីរោះ ហើយបទនេះក៏បង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅទៀត ខណៈពលរដ្ឋខ្មែរគ្រប់រូបបារម្ភពីជំងឺកូវីដ-១៩ ផ្ទុះឡើងក្នុងសហគមន៍។
លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានអង្គុយនៅក្នុងស្ទូឌីយោ ដៃកាន់ទូរស័ព្ទ រួចបង្ហើរសំនៀងយ៉ាងពីរោះតែម្នាក់ឯងកាលពីថ្ងៃម្សិលមិញ ប៉ុន្តែរហូតមកដល់ព្រឹកនេះវីដេអូដែលលោកបានបង្ហោះនោះនៅតែមានគេខមិន និងចែករំលែកចូលជិតខ្ទង់ពាន់នាក់ហើយ។
នាយពាក់មី បានសរសេរសារមួយអមជាមួយវីដេអូនោះថា"ផ្ញើជូនទៅសង្សារ...បើនិយាយមិនចេះស្ដាប់គ្នា សុំបែកគ្នាត្រឹមនឹងចុះ។ ច្រៀងថតលេង កំដរអារម្មណ៍បងប្អូនដែលនៅផ្ទះមិនចេញទៅណា ដើម្បីជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩"។
បទដែលមានចំណងជើងថា"ខ្លាចកូរ៉ូណា សុំសង្សារបែក" ដែលជាទំនុកច្រៀងរបស់នាយពាក់មីផ្ទាល់នៅក្នុងឆ្នាំ២០២០ គ្រាហ៍ដែលជំងឺកូវីដ-១៩ ផ្ទុះឡើង។ បទនេះត្រូវបានគេយកទៅច្រៀងជាតាមជាបន្តបន្ទាប់ ហើយរូបលោកផ្ទាល់ទើបច្រៀងបទនេះបានពីរលើក គឺលើកទី១ ច្រៀងនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ និងលើកទី២នេះ លោកច្រៀងនៅក្នុងស្ទូឌីយោតែម្នាក់ឯងម្សិលមិញនេះ៕
ដកស្រង់ពី៖sabay