បណ្តាញសង្គម

iPhone 12 មានលក់មួយទឹកតម្លៃអាចទិញបានអត់ប៉ុណ្ណឹង?

ចូលដល់ដើមខែ ធ្នូ ត្រកូល iPhone 12 បន្តធ្លាក់ថ្លៃដោយ iPhone 12 ទំហំ 64GB មានតម្លៃខ្ទង់ ៨៧៥ដុល្លារ iPhone 12 Pro ទំហំ 128GB តម្លៃខ្ទង់ ១២៥០ដុល្លារ និង iPhone 12 Pro Max ទំហំ 128GB មានតម្លៃខ្ទង់ ១ ៥០០ដុល្លារ។

បើធៀបជាមួយដើមខែ វិច្ឆិកា តម្លៃថ្មី iPhone 12 ទំហំ 256GB ធ្លាក់ថ្លៃខ្ទង់ ៤៥ដុល្លារ iPhone 12 Pro ទំហំ 512GB ធ្លាក់ថ្លៃខ្ទង់ ១៨០ដុល្លារ និង iPhone 12 Pro Max ទំហំ 512GB ធ្លាក់ថ្លៃខ្ទង់ ១៦០ដុល្លារ។ចេញលក់ជាច្រើនសប្ដាហ៍មកនេះ iPhone 12 ក៏នៅតែលក់ដាច់ជាហែហូរនៅតាមហាង និងចាប់ផ្ដើមមានលក់ម៉ូដែលមួយទឹកសម្រាប់ទំហំដែលពេញនិយមដោយ iPhone 12 ទំហំ 64GB មានតម្លៃប្រមាណជា ៧៥០ដុល្លារ iPhone 12 Pro ទំហំ 128GB មានតម្លៃប្រមាណជា ១ ១៥០ដុល្លារ និង iPhone 12 Pro Max ទំហំ 128GB តម្លៃប្រមាណជា ១ ២៥០ដុល្លារ។

ដកស្រង់ពី៖sabay