បណ្តាញសង្គម

គិតខុសបើថា AirPods Max ដំឡើងនៅប្រទេសចិន

ការចុះផ្សាយរបស់ DigiTimes បានឲ្យដឹងថាក្រុមហ៊ុនចិន Luxshare Precision Industry និងក្រុមហ៊ុន Goertek ទទួលបានការកុម្ម៉ង់មួយចំណែកធំពី Apple លើការដំឡើង AirPods Max។

គួរដឹងថាក្រុមហ៊ុនតៃវ៉ាន់ Inventec គឺជាដៃគូផ្គត់ផ្គង់ធំមួយរបស់ Apple ក្នុងការផ្គត់ផ្គង់ AirPods Pro ហើយគេមិនច្បាស់ថាហេតុអ្វីក្រុមហ៊ុនមិនទទួលបានការកុម្ម៉ង់នៃ AirPods Max ពី Apple នោះទេ។ វាទំនងមកពីសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុននេះមិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ដំឡើង AirPods Max។

ប្រភពរបស់ DigiTimes បានឲ្យដឹងក្រុមហ៊ុន Luxshare និងក្រុមហ៊ុន Goertek គឺកំពុងតែដំឡើង AirPods Max នៅរោងចក្ររបស់ខ្លួនដែលស្ថិតនៅប្រទេសវៀតណាម ដែលគូសបញ្ជាក់ពីផែនការ របស់ Apple ក្នុងការរើការខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិន៕

ដកស្រង់េពី៖sabay