បណ្តាញសង្គម

នំ​ទី២០ ដែលសាយទទួលបានយប់មិញ ប្លែកព្រោះមានអ្នកពិសេសហុចឲ្យ!!

ប្រិយមិត្តខ្លះប្រហែលជាបានដឹងរួចទៅហើយថា លោក អ៊ួន បឋម ហៅសាយ បានបង្កើតបេសកកម្មមនុស្សធម៌មួយឈ្មោះ"Run with sai"

ក្នុងគោលបំណងរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជាការអបអរសាទរខួបគម្រប់៣០ឆ្នាំ នៃថ្ងៃកំណើតរបស់លោក(ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៩០)។ រត់ចូលដល់ទឹកដីស្រុកកំណើតរបស់ខ្លួនក្នុងខេត្តរតនគិរី សាយ ទទួលបាននំខួបកំណើតទី២០ ពីគ្រួសារ និងហ្វេនៗមួយចំនួនដែលបានមកបញ្ញាក់អារម្មណ៍លោកដល់ផ្ទះតែម្ដង ជាមួយនឹងពាក្យពេចន៍លើកទឹកចិត្តដ៏អស្ចារ្យ។

នៅក្នុងកសិដ្ឋានដែលជាផ្ទះលោកធ្លាប់រស់នៅ និងដាំឈើហូបផ្លែស្ទើរគ្រប់មុខតាំងពីតូចនោះ សាយ បានទទួលនំខួបកំណើត ដោយទឹកមុខរីករាយ។ លោកបញ្ជាក់ថា តាំងពីលោកកើតមករហូតដល់អាយុ៣០ឆ្នាំនេះ ទើបតែធ្វើពិធីខួបកំណើតឆ្នាំនេះម្ដងគត់ ប៉ុន្តែការធ្វើពិធីខួបកំណើតលើកទី១របស់លោក ទទួលបាននំរហូតដល់ទៅ២០ ស្របពេលគេឯងស្គាល់កាន់តែច្រើនតាមរយៈទង្វើរបស់លោក។

សាយ៖"នំមុនៗគេស៊ើបប្រាយ តែនៅតាមហាងកាហ្វេអីចឹងទៅណា...លើកនេះមានអារម្មណ៍ប្លែកដោយសារទទួលបានផ្ទាល់ពីក្រុមគ្រួសារ និងអ្នកស្គាល់គ្នាម្នាក់យូរហើយនៅស្រុកកំណើត។ តាមពិតយើងអត់ចង់ធ្វើខួបអីទេ តែយើងចង់ឲ្យអ្នកគាំទ្រយើងគិតដល់ការសង្គ្រោះជីវិតកុមារនៅមន្ទីរពេទ្យកុមារអង្គរជាមុន"។

លោក អ៊ួន បឋម ហៅសាយ និងក្រុមការងារ ទើបរត់ចូលដល់កសិដ្ឋានរបស់សាយផ្ទាល់ ស្ថិតនៅក្នុងស្រុកមួយ នៃខេត្តរតនគិរី ហើយលោកនឹងសម្រាកនៅក្នុងទឹកដីកំណើតនេះរយៈពេល៤ថ្ងៃ គឺពីថ្ងៃសម្រាកនៅក្នុងកសិដ្ឋានផ្ទាល់ និង២ថ្ងៃទៀត សម្រាកនៅក្រុងបានលុង មុននឹងបន្តបេសកកម្មរបស់លោកទៀត។ ដើម្បីបរិច្ចាគ ប្រិយមិត្តអាចបរិច្ចាគបានតាមគណនីធនាគារ ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។

សម្រាប់ព័ត៌មានលម្អិតក្នុងការចូលរួម ក៏ដូចជាតាមដានចំនួនទឹកប្រាក់ដែលបានបរិច្ចាគ សូមចូលទៅកាន់គេហទំព័រ saicambodianartist.com/ ។ ក្រៅពីគេហទំព័រនេះ ប្រិយមិត្តអាចតាមដានរាល់សកម្មភាពរបស់សាយអំឡុងពេលរត់ តាមរយៈទំព័រហ្វេសប៊ុករបស់ Sai, Channel YouTube របស់សាយ, ទំព័រហ្វេសប៊ុករបស់ Sabay ក៏ដូចជាគេហទំព័រ Sabay៕

ដកស្រង់ពី៖ Sabay