បណ្តាញសង្គម

ម៉ូតូម៉ាឡេ កម្លាំង១១០ថ្មី រាងប្លែក លក់តម្លៃមិនដល់ ១ពាន់ដុល្លារ

ថ្មីៗនេះ ក្រុមហ៊ុនម៉ូតូម៉ាឡេស៊ី បានប្រកាសចេញម៉ូតូកម្រិតថវិកាថ្មីមួយសម្រាប់ទីផ្សារក្នុងស្រុក ហៅថា Aveta Ranger 110 ស៊េរីឆ្នាំ២០២១។

ម៉ូតូតម្លៃធូរថ្លៃ មានការឌីហ្សាញរូបរាងប្លែកនេះ មានតម្លៃ ៣ ២៨០ រីងហ្គីត ឬប្រហែលខ្ទង់ ៨០០ដុល្លារប៉ុណ្ណោះ។ម៉ូតូ Ranger 110 នេះត្រូវបានដំឡើងនៅរោងចក្ររបស់ខ្លួន ក្នុងតំបន់ Setia Alam នៃទីក្រុង Shah Alam ដោយក្រុមហ៊ុន Aveta Global Marketing។

Ranger 110 បំពាក់ម៉ាស៊ីនទំហំ ១ស៊ីឡាំង មានកម្លាំង ១១០សេសេ ប្រើចង្កឹះលេខ ៤វគ្គ។ថ្វីបើក្រុមហ៊ុនមិនបានពីទម្ងន់ជាក់លាក់របស់វា ប៉ុន្តែ Aveta Ranger 110 ទំនងជាមានទម្ងន់ប្រហែល ១០០គីឡូក្រាម ហើយមានធុងសាំងចំណុះ ៣,៥លីត្រ, កាំកង់ Alloy ១៧អ៊ីញ និងប្រើហ្វ្រាំងស្បែកគាប។គួរឲ្យដឹងថា ក្រៅពី Ranger 110 នេះ ក្រុមហ៊ុន Aveta ក៏មានគម្រោងដើម្បីបញ្ចេញម៉ូតូថ្មីជាច្រើនម៉ូដែលទៀតផងដែរ សម្រាប់ឆ្នាំ២០២១៕

ដកស្រង់ពី៖sabay