បន្ទាប់ពីកំពូលតារាចម្រៀងប្រចាំនៅផលិតកម្មហ្គាឡាក់ស៊ីលោក ព្រាប សុវត្ថិ
បញ្ចេញសកម្មភាពរាំជាមួយតារាចម្រៀងស្រីរួមផលិតកម្ម តន់ ចន្ទសីម៉ា តាមបណ្ដាញសង្គមTik Tok ឥឡូវលោក បានបញ្ចេញក្បាច់រាំយ៉ាងល្វតល្វន់ជាមួយក្មេងប្រុសទៀតក្នុងបទចម្រៀងថ្មីដែលមានចំណងជើងថា"កុំរាំជិតគ្នា"។
តោះ...! ទស្សនាក្បាច់រាំរបស់លោក ព្រាប សុវត្ថិ ទាំងអស់គ្នា៖ "កុំរាំជិតគ្នា" ដែលជាបទថ្មីរបស់លោកព្រាប សុវត្ថិ និពន្ធMelody និងទំនុកច្រៀងដោយ ទុយ ច័ន្ទមុនី កំពុងល្បីខ្លាំងក្នុងបរិបទកូវីដ-១៩ បើទោះបីជាបទនេះមិនទាន់បានចេញMV ជាផ្លូវការនៅឡើយក្ដី។
កំពូលតារាចម្រៀងរូបនេះ បានចាប់អារម្មណ៍លើបទនេះខ្លាំង ដោយលោកបានបញ្ចេញសកម្មភាពរាំយ៉ាងល្អជាមួយអ្នករាំប្រុស និងតារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មតែមួយរយៈពេលពីរថ្ងៃជាប់ៗគ្នា ពោលគឺនៅថ្ងៃម្សិលម្ង៉ៃ និងយប់មិញនេះ៕
ដកស្រង់ពី៖ Sabay