បណ្តាញសង្គម

ដល់ពេលក្រុមអ្នកគាំទ្រទ្រាំលែងបាន បញ្ជូនឡានធ្វើបាតុកម្មពេញមុខអគារ Big Hit

ថ្មីៗនេះក្រុមអ្នកគាំទ្រ BTS ឬ ARMY បានបញ្ជូនឡានទោធ្វើបាតុកម្មធម៌ត្រជាក់ទៅកាន់ស្នាក់ការធំរបស់ផលិតកម្ម Big Hit ដើម្បីបង្ហាញពីអ្វីដែលពួកគេមិនពេញចិត្ត។

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឡានដឹកទំនិញខ្នាតតូចជាច្រើនគ្រឿងត្រូវបានគេប្រទះថាបានបើកជុំវិញអគារផលិតកម្ម Big Hit ក៏ដូចជាចតពេញនោះ។ ឡានដែលគេស្គាល់ច្បាស់ថាជាឡានធ្វើបាតុកម្មនេះ ត្រូវបានបញ្ជូនទៅដោយក្រុមអ្នកគាំទ្ររបស់ក្រុមជាច្រើននាក់ ដែលកំពុងកើតទុក្ខមិនសុខចិត្តនឹងអ្វីដែលផលិតកម្មនេះធ្វើដាក់ BTS។

គោលបំណងធំនោះគឺ ពួកគេទាមទារសុំឲ្យ Big Hit បញ្ឈប់ការទាញយកផលប្រយោជន៍ពីតារាក្នុងផលិតកម្មតទៀត ជាពិសេស BTS។ ផ្ទាំងធំមួយសរសេរថា «Big Hit ជិតឆ្កួតជាមួយនឹងរឿងភាគហ៊ុនហើយ ហើយបាត់បង់អ្វីដែលជាមូលដ្ឋានគ្រឹះពីមុន»។

សរុបជារួមគឺ ក្រុមអ្នកគាំទ្រគ្រាន់តែមិនចង់ឃើញ Big Hit ប្រើ BTS តារាផ្សេងទៀតក្នុងផលិតកម្ម និង ARMY ក្នុងការទាញយកភាពចំណេញ ដើម្បីឲ្យ Big Hit ខ្លួនឯងបានជោគជ័យ៕

ដកស្រង់ពី៖ Sabay