បណ្តាញសង្គម

ទើប​ចេះ​លេងTIK TOK ដំបូង សាយ ចេញ​វីដេអូ​ដ៏​គួរ​អស់សំណើច​មួយ​បាត់!

លោក អ៊ួន បឋម ហៅសាយ ដែលជាប្រធានក្រុមការងាររត់ដើម្បីសប្បុរសធម៌ជាមួយសា ប្រកាសថា នៅថ្ងៃទី១៦ ខែធ្នូ នេះលោកមានគណនី Tik Tok ផ្ទាល់ខ្លួនហើយ គឺឈ្មោះ sai_official.kh។

ដើម្បីបើកឆាកលើបណ្ដាញសង្គម Tik Tok សាយ បានបង្ហោះវីដេអូចំនួនពីរ ហើយទទួលបានការគាំទ្រច្រើនពីហ្វេនៗ។ វីដេអូទី១ គឺបង្ហាញពីសាយកំពុងអង្គុយនៅលើតុកាហ្វេមួយ អង្គុយចុចទូរស័ព្ទបង្កើតគណនីថ្មីផ្ទាល់ខ្លួនរបស់លោកដោយមានការចង្អុលបង្ហាញពីក្រុមការងាររបស់លោក។

រីឯវីដេអូទី២ បង្ហាញពីសកម្មភាពរបស់លោកឈរាំដោយមានកាយវិការញាប់ឆ្មេរនៅក្បែរទឹកធ្លាក់មួយក្នុងខេត្តរតនគីរី។

ដកស្រង់ពី៖ Sabay