បណ្តាញសង្គម

តោះ! ដឹងពីមូលហេតុ សុខ សោម៉ាវតី សម្រេចមិនចេញដើរលេងក្នុងថ្ងៃបុណ្យឆ្លងឆ្នាំឆ្នាំនេះ

ថ្ងៃបុណ្យ Christmas និងថ្ងៃបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ កាន់តែខិតជិតចូលមកដល់ មានតារាខ្លះចាប់ផ្ដើមបង្ហាញរូបថតអនុស្សាវរីយ៍ចាស់ៗកាលពីឆ្នាំមុនហើយ។

ប៉ុន្ដែតារាខ្លះមិនទាន់បញ្ចេញវោហារ ឬបង្ហាញពីគម្រោងចេញទៅកម្សាន្តនៅទីណាដូចឆ្នាំមុនទេ ក្នុងឱកាស នៃថ្ងៃបុណ្យទាំងពីរដែលពលរដ្ឋខ្មែរនិយមដើរលេងច្រើននេះ។ ដោយឡែកពិធីការិនី សុខ សោម៉ាវតី ប្រកាសថា ក្នុងឱកាសបុណ្យ Christmas និងឆ្លងឆ្នាំសកលឆ្នាំ២០២០ ឆ្លងចូលឆ្នាំ២០២១ ខាងមុខនេះ រូបនាងសម្រេចថានឹងមិនចេញពីផ្ទះ ដើម្បីនាំគ្រួសារទៅកម្សាន្ដទីណាឡើយ។

សុខ សោម៉ាវតី បានប្រកាសដំណឹងនេះតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៨ ខែធ្នូ ថា៖"ថ្ងៃ ឆ្លងឆ្នាំ ឆ្នាំនេះ Smell home Sweet home ព្រោះការងារ Cancel អស់រលីងហ្មង! អ្នកណាខ្លះអីចឹងលើកដៃ១"។

ទន្ទឹមនឹងការប្រកាសរបស់ពិធីការិនីរូបនេះ ក៏មានតារាចំនួនទៀតដែរដែលបាននឹកនារឿងថ្ងៃបុណ្យឆ្លងឆ្នាំសកល គឺមានដូចជាលោក ឆាយ វីរៈយុទ្ធ កញ្ញា វីរៈនិច និងកញ្ញា ណា សាឌី ជាដើម បានបង្ហោះរូបថតត្រៀមថ្ងៃបុណ្យឆ្លងឆ្នាំ និងរូបថតដើរលេងចាស់ៗ ប៉ុន្ដែពួកគេមិនទាន់បង្ហើបពីគម្រោងថាដេកនៅផ្ទះ ឬចេញដើរលេងនៅទីណាដូច សុខ សោម៉ាវតី នៅឡើយទេ៕

ដកស្រង់ពី៖ Sabay