បណ្តាញសង្គម

Toyota ចេញឡាន GR Supra បើកដំបូលថ្មី ទោះមានលុយ ក៏ទិញមិនបាន

Toyota Supra ប្រភេទបើកដំបូល គឺជារថយន្តដ៏អស្ចារ្យ និងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតមួយ ក្នុងអំឡុងឆ្នាំ១៩៩០។

ទោះជាយ៉ាងណា GR Supra ជំនាន់ទី៥ ដែលទើបបង្ហាញខ្លួនថ្មីៗនេះ មានតែប្រភេទ Coupe (ទ្វារ២) ប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនជប៉ុនខាងលើមិនបានភ្លេចអតីតកាលរបស់ខ្លួនឡើយ។

ថ្មីៗនេះ ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត Supra ប្រភេទបើកដំបូលថ្មី ដោយហៅថា GR Supra Sport Top ដែលមានតែមួយគ្រឿងប៉ុណ្ណោះ ហើយវាត្រូវបានផលិតឡើងដើម្បីយកទៅដាក់បង្ហាញក្នុងកម្មវិធី SEMA Show ឆ្នាំ២០២០ (SEMA360) នេះតែម្តង (ផ្សាយតាមអនឡាញ)

គួរឲ្យដឹងថា គំរូរថយន្ត GR Supra Sport Top នេះ ត្រូវបានបំផុសគំនិតតាមម៉ូដែល GR Supra Heritage Edition ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន ប៉ុន្តែមានបំពាក់ដំបូលរឹងដែលអាចដោះចេញបាន។ ដំបូលរបស់វាត្រូវបានផលិតឡើងដោយការព្រីន 3D ជាដំបូល ២ ផ្នែកផ្គុំចូលគ្នា។

យ៉ាងណាក៏ដោយ រថយន្តនេះនៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ប៉ុន្តែបានអាប់ដេតប្រព័ន្ធស៊ីម៉ាំង និងហ្វ្រាំង៕




ដកស្រង់ពី៖sabay