បណ្តាញសង្គម

CEO របស់ Xiaomi ថា Mi 11 នឹងអត់មានថែមដុំសាកឲ្យទេ

គេចាំថាពេល Apple បញ្ចេញលក់ iPhone 12 ដោយមិនមានបន្ថែមដុំសាកមកក្នុងប្រអប់ ក្រុមហ៊ុនគូប្រជែងផ្សេងៗមានទាំង Xiaomi ផងដែរនោះ បានចំអកដល់ Apple។

ប៉ុន្តែពេលនេះ Xiaomi បែរជាធ្វើតាម Apple ដោយលោក Lei Jun នាយកប្រតិបត្តិ Xiaomi បានចេញមកបញ្ជាក់ថាស្មាតហ្វូន Mi 11 ដែលបង្ហាញវត្តមាននាថ្ងៃទី២៨ ខែធ្នូនេះ នឹងមិនមានបន្ថែមដុំសាកថ្មក្នុងប្រអប់នោះឡើយ។ ចំពោះការដកដុំសាកថ្មនេះ នាយកប្រតិបត្តិរូបនេះបានលើកយកហេតុផលការពារបរិស្ថានមិនខុសគ្នាពី Apple ប៉ុន្មានឡើយ ហើយលោកដឹងខ្លួនថាការសម្រេចចិត្តនេះប្រហែលជាមិនទទួលបានការឆ្លើយតបល្អពីអ្នកប្រើប្រាស់នោះទេ៕

លោក Jun បានបង្ហាញឲ្យឃើញអំពីការឌីហ្សាញប្រអប់វេចខ្ចប់ Mi 11 ដែលវាមិនត្រឹមតែមានកម្រាស់ស្ដើង ប៉ុន្តែក៏មានកំណត់ចំណាំមុខងារមួយចំនួនដូចជាកាមេរ៉ា 108MP, អេក្រង់ Super AMOLED, ទ្រាំទ្រ HDR10+ និងប្រព័ន្ធសំឡេង Harman Kardon៕

ដកស្រង់ពី៖sabay