បណ្តាញសង្គម

KBS2 សម្រេចដកតួ Ji Soo ចេញពីរឿង និងជំនួសដោយ In Woo វិញ ក្រោយមានរឿងកើតឡើង

មានសេចក្ដីរាយការណ៍មកថា តារាសម្ដែង Na In Woo នឹងត្រូវជំនួសតំណែងតួរបស់ Ji Soo ក្នុងរឿង «River Where the Moon Roses» របស់ប៉ុស្តិ៍ KBS2 ស្របពេលរឿងរ៉ាវហិង្សារបស់ Ji Soo ផ្ទុះឡើងកាលពីពេលថ្មី។

បើយោងតាមសេចក្ដីបញ្ជាក់ពីវិបសាយ Osen តារាសម្ដែង Na In Woo នឹងត្រូងគ្រងតំណែងតួរបស់ Ji Soo ក្នុងរឿងថ្មីនេះ ក្រោយពីគ្រប់គ្នាបានឃើញស្នាដៃសម្ដែងយ៉ាងអស្ចារ្យរបស់លោកក្នុងរឿង «Mr. Queen» កាលពីពេលថ្មីៗ។ ជាការពិតKBS2 បានបើកកិច្ចប្រជុំមួយ ពិភាក្សាពីការដកតួរបស់ Ji Soo ចេញ និងស្វែងរកតួថ្មី ដោយសារតែព័ត៌មានហិង្សាកាលពីនៅរៀនរបស់តារាប្រុសរូបនេះ ផ្ទុះកក្រើកសុសសាយ និងអាចជះឥទ្ធិពលមិនល្អដល់គ្រប់ការងាររបស់លោក។

ទោះជាយ៉ាងណា រឿងថ្មីនេះ បានថតចប់ខ្ទង់ ៩៥ភាគរយហើយ ហើយពេលនេះក្រុមការងារក៏កំពុងគិតគូរគ្នាជាបន្ត ថាគួរទុកវគ្គដែលមាន Ji Soo ឬសម្រេចថតវគ្គទាំងនោះជាថ្មី? ជាមួយនឹងបញ្ហានេះ KBS2 នឹងជម្រាបជូនដំណឹងថ្មីៗជាបន្តទៀតនៅពេលខាងមុខ៕

ដកស្រង់ពី៖ Sabay