បណ្តាញសង្គម

ព័ត៌មាន​បឋម ឌីជេ ក្ដឹប ចេញ​អាការ​គួរ​ឲ្យ​បារម្ភ ដោយ​​ក្អក​ហត់ និង​អស់​កម្លាំង

តាមព័ត៌មាននៅរសៀលម្សិលមិញនេះ មានឈ្មោះចាន់ សំណាង ដែលគេស្គាល់ថាជា ឌីជេ ក្ដិប បានលេចចេញនូវអាការក្អកហត់ និងអស់កម្លាំង ធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំង ដោយពេលនេះ នាយបានចូលខ្លួនទៅយកសំណាកហើយ។

ដំណឹងនេះទម្លាយដោយគណនីហ្វេសប៊ុកមួយឈ្មោះ "Kdep Eysan" ដែលគេសង្ស័យថាជាគណនីរបស់ឌីជេក្ដិបផ្ទាល់។ គណនីនេះបានសរសេរសារដូច្នេះថា៖ "នៅវេលាម៉ោង១៣:០០នាទីថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១នេះ នៅសាលារុកោសល្យ មានករណីបុរសម្នាក់ឈ្មោះចាន់សំណាង ហៅឌីជេក្តិប ភេទប្រុសអាយុ ៣៣ឆ្នាំ ជាបុគ្គលិកផលិតកម្មហង្ស បានជិះPassapp ពាក់ស្លាកលេខសៀមរាប1AH-8272 របស់ឈ្មោះផុម ឆេន ភេទប្រុសអាយុ៣៣ឆ្នាំ បានចូលមកពិនិត្យសុខភាព បន្ទាប់ពីមានអាការៈក្អកហត់ អស់កម្លាំង។

-ឈ្មោះចាន់ សំណាង ហៅឌីជេក្តិបបានជិះរថយន្តផ្ទាល់ខ្លួនចូលមកដល់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ១៨ ខែមីនាឆ្នាំ២០២១កន្លងទៅ ដោយស្នាក់នៅផ្ទះបងប្អូននៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បច្ចុប្បន្នក្រុមគ្រូពេទ្យបានយករថយន្តសង្គ្រោះនាំបុរសរូបនេះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យនិងតេស្តរកកូវិដ១៩ ចំណែកអ្នករត់Passup បានស្នើរអោយនៅសាលាគរុកោសល្យជាបណ្តោះអាសន្ន ។

ដកស្រង់ពី៖ Sabay