បណ្តាញសង្គម

មុន​នេះ សួស វីហ្សា ទម្លាយ​ពី​សន្ដានចិត្ត​របស់​ថៅកែ និង​កូន​ស្រី​របស់​ទូរទស្សន៍​ហង្ស​មាស

សួស វីហ្សា គឺជាតារាចម្រៀងស្រីប្រចាំនៅផលិតកម្មហង្សមាសម្នាក់ដំបូងគេដែលបានលាតត្រដាងពីសន្ដានចិត្ត ចៅកែរបស់ខ្លួនក្នុងអំឡុងពេលដែលខ្លួនជួបទុក្ខលំបាក និងរងគ្រោះដោយសារជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល។

វីហ្សា បានចាត់ទុកអគ្គនាយកទូរទស្សន៍ហង្សមាសលោក អ៊ឹង ឆៃងួន ជាអាណាព្យាបាលទី២របស់នាង។ នៅរសៀលថ្ងៃទី២៩ ខែមីនា នេះ អ្នកនាង សួស វីហ្សា និយាយថា បន្ទាប់ពីរកឃើញមេរោគកូវីដ-១៩ និងបានចូលសម្រាកព្យាបាលជំងឺនេះនៅសណ្ឋាគរ Great Duke រយៈពេល៨ថ្ងៃ គឺសុខភាពរបស់នាងបានធូរស្បើយច្រើនហើយ។គិតត្រឹមថ្ងៃនេះ នាងមានកម្លាំងមាំមួន ហូបបានគេងបាន មិនមានក្អកស្លេស ហៀរសំបោរផ្ដាសាយ ឈឺក្បាលវិលមុខអីនោះទេ។

សួស វីហ្សា៖"សូមអរគុណដល់អាណាព្យាបាលទី2របស់ខ្ញុំគឺលោកអុំ អុឹង ឆៃងួន អគ្គនាយកទូរទស្សន៏ហង្សមាស ព្រមទាំងកូនស្រីរបស់គាត់ ចែគីមលាង ដែលលោកតែងតែបារម្ភសួរសុខទុក្ខនឹងតែងតែផ្ញេីរសម្ភារៈប្រេីប្រាប់នឹងរបស់ហូបចុកមកអោយខ្ញុំមិនអោយខ្វះពិតជាកក់ក្តៅណាស់"។

សួស វីហ្សា គឺជាតារាចម្រៀងស្រីម្នាក់របស់ផលិតកម្មរស្មីហង្សមាសដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមសិល្បករ-សិល្បការិនីរបស់ស្ថាប័នមួយនេះ គឺមានដូចជា ពិធីការិនី ចាន់ កែវនិមល តារាចម្រៀង ណុប បាយ៉ារិទ្ធ សុគន្ធ នីសា និងកញ្ញា វី ឌីណែតជាដើម។

ប៉ុន្ដែគេទើបតែឃើញអ្នកនាង សួស វីហ្សា ម្នាក់គត់ដែលបានលាតត្រដាងពីសន្ដានចិត្តថៅកែ និងកូនស្រីថៅកែរបស់ខ្លួន នៅអំឡុងពេលនាងសម្រាក និងព្យាបាលជំងឺកូវីដ-១៩៕

ដកស្រង់ពី៖ Sabay