បណ្តាញសង្គម

១ផ្ទះ​ ៧-៨នាក់​ប្រយ័ត្ន​ទាំង​អស់ អត់​តែ​មួយ ឥឡូវ​ផ្ទះ សុខ សីឡាលីន ត្រូវ​គេ​បិទ​ធ្វើ​ឲ្យ​លំបាក​១គ្រួសារ

តារាចម្រៀងប្រចាំនៅផលិតកម្មរស្មីហង្សមាស សុខ សីឡាលីន បង្ហាញការអន់ចិត្ដផង និងសោកស្ដាយផងចំពោះបងរបស់ខ្លួនគឺលោក សុខ សុធារិទ្ធ ហៅឌីន ដែលភ្លាត់ខ្លួនឆ្លងជំងឺកូវីដ-១៩។

កញ្ញាយល់ថា លទ្ធផលដែលបងប្រុសរបស់នាងទទួលបាននៅពេលនេះ គឺបណ្ដាលមកពីធ្វេសប្រហែស។ ដំណឹងអកុសលនេះត្រូវបានតារាចម្រៀងស្រី សុខ សីឡាលីន ប្រកាសតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី៣០ ខែមីនា នេះថា បងប្រុសរបស់នាងត្រូវបានគ្រូពេទ្យរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ ហើយឡានពេទ្យបានដឹកគាត់យកទៅព្យាបាលហើយ។

រីឯរូបនាង និងសមាជិកគ្រួសារទាំងអស់ បានផ្ដល់សំណាកជូនគ្រូពេទ្យរួចហើយ។ សុខ សីឡាលីន៖"នេះហើយលទ្ធផលដែល៧-៨នាក់ គេនៅផ្ទះ ហើយម្នាក់ដើរហើរ មិនគិតខ្លាចក្រែងអាណិតអ្នកផ្ទះ...៣កុំ ៣ការពារណាបងប្អូន"។

សុខ សីឡាលីន បញ្ជាក់ថា រូបនាងផ្ទាល់មិនសូវជាបារម្ភខ្លួនឯងឡើយ ព្រោះបានចាក់វ៉ាក់សាំង២លើករួចហើយ ហើយនាងក៏មិនមានទំនាក់ទំនងផ្ទាល់ជាមួយបងប្រុសដែរ ព្រោះផ្ទះនាងរស់នៅផ្ទះមុខដាច់ដោយឡែកជាមួយស្រីលក្ខណ៍ដែលត្រូវជាប្អូនស្រីបង្កើត។ ប៉ុន្ដែអ្វីដែលនាងបារម្ភនោះគឺប៉ា និងម៉ាក់ដែលនៅផ្ទះក្រោយជាមួយបងប្រុសរបស់នាង៕

ដកស្រង់ពី៖ Sabay