បណ្តាញសង្គម

ចាក់​ចំ​បេះដូង! នាយ​ក្រឹម ប្រើ​ពាក្យ​ដាស់តឿន​បែប​នេះ​ក្រោយ​ចាក់​វ៉ាក់សាំង​លើក​ទី២ រួច

តារាកំប្លែងជើងចាស់ អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ រួចហើយ ហើយលោកបញ្ជាក់ថាស្ថានភាពសុខភាពរបស់លោកក្រោយចាក់វ៉ាក់សាំងនេះ គឺមានអាការធម្មតាៗ។

នាយក្រឹមបានចាក់វ៉ាក់សាំងលើកទី២ តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែលោកទើបប្រកាសប្រាប់គេឯងនៅមុននេះបន្តិច។ នាយក្រឹម អំពាវនាវថា យើងគ្រប់គ្នាត្រូវអនុវត្តតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ និង៣ការពារ។ លោកថាយកល្អគួរតែទន្ទេញឲ្យជាប់ អនុវត្តជានិច្ច ដូចធម៌ការពារគ្រាប់ផ្លោងអីចឹងដែរ ហើយយើងម្នាក់ក៏អាចកាត់បន្ថយការឆ្លងរីករាលដាលនូវជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះដែរ៕

 

ដកស្រង់ពី៖ Sabay