បណ្តាញសង្គម

ធ្លាប់​តែ​ React បទ​ឡាវមិន​សូវ​បានផល​ ឥឡូវ​នារី​ថៃ​ងាក​មក React បទ "Time to Rise” វណ្ណដា ម្ដង អ្នក​មើល​ភ្លូក​ទឹក​ភ្លូក​ដី

ទន្ទឹមនឹង Vannda បានបង្កើតកំណត់ត្រាថ្មីលើបទចម្រៀង "Time to Rise”

ដោយរយៈពេលត្រឹម ២២ម៉ោងមានអ្នកមើលជាង ១លានដង នារីស្រស់ស្អាតជនជាតិថៃម្នាក់ ក៏បានបង្កើតកំណត់ផ្ទាល់ខ្លួនជាមួយនឹងបទរបស់តារារ៉េបកម្ពុជានេះដែរ ដោយមានអ្នកចូលទស្សនាភ្លូកទឹកភ្លូកដី។ នារីវ័យកណ្ដាលជនជាតិថៃរូបនេះ គឺជាម្ចាស់ Channel Ayumi May Lunar និងជា Youtuber ម្នាក់ដែលតែងតែធ្វើវីដេអូ Reaction រាប់រាយក្លិបមកហើយ។

ប៉ុន្តែនៅក្នុងនោះ ភាគច្រើន Youtuber រូបស្រស់ម្នាក់នេះ និយមធ្វើ Reaction លើបទចម្រៀងរបស់ឡាវ ដោយទើបតែប្រមាណជាង១សប្ដាហ៍ចុងក្រោយនេះប៉ុណ្ណោះ នាងបានងាកមកធ្វើ Reaction លើបទចម្រៀងពេញនិយមរបស់កម្ពុជាវិញម្ដង។ Ayumi May Lunar បានចាប់ផ្ដើមដំបូងជាមួយបទចម្រៀងរបស់ Vannda មានបទ "Skull” “Solo” “Time” និង "Mama” ជាដើម។ គិតត្រឹមវីដេអូ Reaction “Mama” នារីថៃ បានបំបែកកំណត់ត្រាលើចំនួនអ្នកចូលមើលវីដេអូរបស់នាងទៅហើយ ដោយធៀបទៅនឹងអតីតកាល មិនមានវីដេអូណាមានសន្ទស្សន៍អ្នកចូលមើលដល់ ២ម៉ឺនដងផង។

Ayumi May Lunar សម្រេចបានចំនួនអ្នកមើលជាង ១៥ម៉ឺនដងគិតមកត្រឹមថ្ងៃនេះ ដែលមានរយៈពេលប្រមាណ១សប្ដាហ៍។ ប៉ុន្តែថ្មីៗនេះ នាងបានបំបែកកំណត់ថ្មីទៀតជាមួយនឹងតារាចម្រៀងរ៉េបរបស់កម្ពុជាមាឌល្អិតដដែលជាមួយបទ "Time to Rise” កំពុងទាក់ទាញប្រជាប្រិយខ្លាំង ដែលនាងអះអាងថា Fan របស់នាងជាច្រើនបានណែនាំឲ្យនាងធ្វើ Reaction លើបទចម្រៀងមួយនេះ។

ជាលទ្ធផល នារីជនជាតិថៃ អាចទាក់ទាញប្រិយមិត្តលើបណ្ដាញ Youtube មកទស្សនាវីដេអូ Reaction របស់នាងគិតត្រឹមថ្ងៃនេះ ចំនួនជិត ៤០ម៉ឺនដង ដែលមានរយៈពេលដែរ ២ថ្ងៃប៉ុណ្ណោះ។ ឥឡូវនេះគេឃើញ Youtuber ជនជាតិថៃរូបនេះបន្តធ្វើ Reaction បទរបស់ Vannda និងបទរបស់តារាចម្រៀងយុវវ័យខ្មែរជាច្រើនទៀតបន្តបន្ទាប់៕

 

ដកស្រង់ពី៖ Sabay