បណ្តាញសង្គម

បើ​ភ្លេច Log Out គណនី​ Facebook ពី​ទូរសព្ទ​​អ្នក​ដទៃ កុំ​បារម្ភ​ឲ្យ​សោះ​ (មានវីដេអូ)

នៅពេលអ្នកទៅបើក Facebook ទូរសព្ទមិត្តភក្តិ ឬអ្នកដទៃផ្សេងទៀតភ្លេច Log Out ចេញវិញ មិនចាំបាច់ភ័យទេ មានវិធីសាស្ត្រមួយដែលធ្វើឲ្យអ្នកដទៃ មិនអាចលេង Facebook របស់អ្នកបាន។

អ្នកប្រើប្រាស់ Facebook ជាច្រើនតែងតែមិនសូវចាប់អារម្មណ៍នៅលើមុខងារ មួយដែលអាចឆែកដឹងគណនី Facebook នៅលើឧបករណ៍ផ្សេង។

ចូលទៅកាន់ Setting>Account Setting>Security and Login ត្រង់កន្លែង Where You're Logged In នឹងបង្ហាញគណនី Facebook របស់អ្នក បើសិននៅលើឧបករណ៍ផ្សេងទៀត។

បន្ទាប់មកអ្នកគ្រាន់តែចុចនៅលើប្រភេទឧបករណ៍នេះ និងចុចលើពាក្យ Log Out ចេញជាការស្រេច។មុខងារនោះមានឈ្មោះថា Active Sessions ដែលអាចឲ្យអ្នកឆែកដឹងថា Account Facebook របស់អ្នកត្រូវបានអ្នកផ្សេងបើកលេង នៅលើឧបករណ៍ដទៃទៀត ហើយអ្នកក៏អាច Log Out ចេញពីទូរសព្ទ ឬឧបករណ៍ដែលបានបើកលេងនេះ អ្នកក៏អាចធ្វើការប្ដូរ Password ថ្មី ដើម្បីការពារកុំអ្នកផ្សេងបើកលេង ម្ដងទៀតបានប្រសិនជាគេស្គាល់៕ ទស្សនាវីដេអូបង្ហាញខាងក្រោម៖

 

ដកស្រង់ពី៖sabay