បណ្តាញសង្គម

ភ្ញាក់ផ្អើល ស៊ុន ស្រីពេជ្រ រត់​ទៅ​បើក​ហាង​លក់​បាយ និង​បុក​ល្ហុង​នៅ​ស្រុក​កំណើត

តារាចម្រៀងស្រីសំឡេងផ្អែមស្រទន់ ស៊ុន ស្រីពេជ្រ ប្រកាសបើកហាងលក់បាយ និងបុកល្ហុងនៅឯស្រុកកំណើត ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្អែកនេះតទៅ។

ស៊ុន ស្រពេជ្រ បានប្រកាសដំណឹងនេះតាមបណ្ដាញសង្គមFacebook នៅមុននេះបន្តិចថា បើនាងបើកនៅភ្នំពេញនឹងលក់មិនដាច់ឡើយ ព្រោះអាជ្ញាធរបិទស្ទើរគ្រប់ផ្លូវ ក្នុងអំឡុងពេលបិទខ្ទប់ទីក្រុងដើម្បីបង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ដូច្នេះហើយទើបនាងសម្រេចបើកនៅខេត្ត ហើយសេវាលក់-ដូរភាគច្រើន គឺជាសេវាកម្មកុម្ម៉ង់វេចខ្ចប់ ហើយដឹកញ្ជូនសម្រាប់តាមភូមិក្បែរ។ បើតាមតារាចម្រៀងរូបនេះ ពេលព្រឹកនាងនឹងបើកលក់បាយស្រូប មីឆា និងបបរសាច់ជ្រូក។ រីឯពេលថ្ងៃ គេឃើញនាងបង្ហោះត្រៀមលក់បុកល្ហុង បុកគ្រឿងសមុទ្រ និងបុកនំបញ្ចុកជាដើម។

ទីតាំងហាង ស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ខេត្តបាត់ដំបង៕

 

ដកស្រង់ពី៖ Sabay