បណ្តាញសង្គម

ចាក់ដោត! ខេម បោះពាក្យចោទសួរចំៗក្រោយពលរដ្ឋមួយចំនួនតូចលើ្មសវិធានការបិទខ្ទប់

រហូតមកដល់ថ្ងៃទី១៩ មីនា នេះនៅតែមានប្រជាពលរដ្ឋមួយចំនួនតូចមិនព្រមស្ដាប់តាមការណែនាំ រាជរដ្ឋភិបាល

បំពានវិធានការចេញក្រៅ ផ្ទះផឹកស៊ីជួបជុំដោយពុំ ខ្វល់ពីស្ថានភាពជំងឺកូវីដ-១៩កំពុងរីក រាលដាលបើទោះជាមានការបិទខ្ទប់មិនអនុញ្ញាតឱ្យចេញក្រៅផ្ទះឡើយ។ ក្រោយឃើញរូបភាពល្មើស វិធានការបិទខ្ទប់ ជាច្រើនករណីស្រាប់តែតារាចម្រៀងសម្លេងស្អក ខេម ពោលពាក្យមួយឃ្លាយ៉ាងចាក់ ដោត លើបណ្ដាញសង្គម។

ខណៈដែលសម្រាកនៅផ្ទះរយៈ១៤ថ្ងៃ នៅប៉ុន្មានម៉ោងមុននេះ ខេម បានបង្ហោះរូបគំនូរមួយសន្លឹក ដោយភ្ជាប់ជាមួយពាក្យពេចន៍ហាក់មានការព្រួយបារម្ភក្រុមគ្រូពេទ្យ និងចោទសួរទៅ កាន់មហា ជនថា”មើលរូបភាពនេះហើយតើអ្នកយល់យ៉ាងណា តើអ្នកពិបាក រឺពេទ្យពិបាក? ចឹងល្មមយល់ ហើយ”។

រូបភាពមួយសន្លឹកនេះអាចដាស់តឿនអ្នកមួយចំនួនតូចបានដឹងថាខណៈពេលប្រទេសជាតិគ្របដណ្ដប់ទៅដោយកូវីដ មន្ត្រីប៉ូលិស និងក្រុមគ្រូពេទ្យទាំងអស់ពិតជាមានភាពហត់នឿយយ៉ាងខ្លាំង សម្រាប់ បេកសកម្ម ប្រឆាំងជាមួយកូវីដកាច ដើម្បីថែរក្សាអាយុជីវិតជូនប្រជាពលរដ្ឋបើទោះជាខ្លួនឯងផ្ទាល់ត្រូវ លះបង់កម្លាំងកាយប៉ុណ្ណាក៏ដោយ៕

 

ដកស្រង់ពី៖ Sabay