បណ្តាញសង្គម

ទើប​បែក​ធ្លាយ! ស្រី​លិ លាត​ត្រដាង​ទំនាក់ទំនង​នាង​ជាមួយ ផាន់ រុង និង​បុរស​វ័យ​ក្មេង​ម្នាក់​ទៀត

កញ្ញា អៀ ម៉េងលិ ត្រូវបានគេស្គាល់ជាទូទៅថា ស្រីលិ ជាតារាសម្ដែងដ៏ស្រស់ស្អាត ហើយជាដៃគូសម្ដែងយ៉ាងសាកសមជាមួយ ផាន់ រុង បន្ទាប់ពីពួកគេបានសម្ដែងរួមគ្នានៅក្នុង MV មួយបទក្រោមចំណងជើងថា"ធុងបាសនៅណា"។

មានប្រិយមិត្តជាច្រើនបានងឿងឆ្ងល់ថាតើស្រីលិ មានសង្សារហើយឬនៅ? ចុះទំនាក់ទំនងរវាងនាងជាមួយ ផាន់ រុង និងបុរសវ័យក្មេងម្នាក់ទៀតដែលនាងតែងតែថតបង្ហាញពីភាពស្និទ្ធស្នាលជាមួយគ្នានោះត្រូវជាអ្វីនឹងគ្នាដែរ? កញ្ញា អៀ ម៉េងលិ ហៅស្រីលិ បានស្រាយចម្ងល់នេះតាមរយៈSabay នៅថ្ងៃទី២១ ខែមេសា នេះ ថា ការពិតនាងមានសង្សាររួចទៅហើយ មុននឹងស្គាល់ ផាន់ រុង ដែលជាដៃគូសម្ដែងក្នុងរឿងខ្លីៗ និងបទចម្រៀង MV។

នាងថា ផាន់ រុង គឺជាក្រុមការងារល្អរបស់នាងក្នុងការសម្ដែងប៉ុណ្ណោះ មិនបានគិតអ្វីផ្សេងក្រៅពីនេះឡើយ ហើយនាង និងផាន់ រុង ទើបតែស្គាល់គ្នាបានប្រហែលកន្លះខែប៉ុណ្ណោះ។ កញ្ញា អៀ ម៉េងលិ៖"ខ្ញុំមានទំនាក់ទំនងជាមួយបុរសម្នាក់ដែលជាអ្នករកស៊ីហ្នឹងជិត៣ឆ្នាំហើយ ហើយពួកយើងកំពុងរកពេលភ្ជាប់ពាក្យ...ចាំមើលស្ងាត់កូវីដបន្តិចសិនបង។ ចំណែកបង ផាន់ រុង វិញ...ខ្ញុំទើបស្គាល់គាត់ពេលថតជាមួយគាត់ក្រោយនេះហ្នឹង"។

បើតាមស្រីលិ ជីវិតអ្នកសិល្បៈនាងបានប្រឡូកតាំងពីអាយុ១៣ឆ្នាំ ពោលគឺគិតមកដល់ពេលនេះមានរយៈពេល១០ឆ្នាំហើយ ហើយរឿងភាគច្រើននាងសម្ដែងតែនៅក្នុងរឿងដុំដូចជារឿង"០០៩" និងរឿង"ខ្មោចទឹក" និងចម្រៀងMV។ បច្ចុប្បន្ន ក្រៅពីអាជីពសម្ដែង នាងក៏មានភាពលេចធ្លោក្នុងអាជីពដើរម៉ូត និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតកម្មផ្សេងៗតាមបណ្ដាញសង្គមFacebook និងInstagram ដែរ៕

 

ដកស្រង់ពី៖ Sabay