បណ្តាញសង្គម

ខ្លោចចិត្ត! មហាជន សង្វេក​នឹង​ការ​ថ្ងួចថ្ងូរ​របស់​អតីត​រាតា​ចម្រៀង ពៅ បញ្ញាពេជ្រ ជា​ថ្មី

អតីតតារាចម្រៀងល្បីឈ្មោះកញ្ញា ពៅ បញ្ញាពេជ្រ ដែលកំពុងរស់នៅនិរទេសខ្លួនគេចពីការតាមធ្វើបាបបន្ថែមពីជនអនាមិកដែលប៉ុនប៉ងផ្ដាច់ជីវិតរបស់នាងកាលពីជាង១៥ឆ្នាំមុន

នាកណ្ដាលរាជធានីភ្នំពេញ បានថ្ងួចថ្ងូរជាថ្មីទៀតក្នុងស្ថានភាពដែលនាងមិនទាន់អាចដើររួច។ នៅរសៀលថ្ងៃទី២២ ខែមេសា នេះ កញ្ញាបានបញ្ចេញសារមួយតាមបណ្ដាញសង្គមFacebook ថា៖"ចង់សួព្រហ្មលិខិតថា កាលបានដើរវិញ? ឬបានត្រឹមតែស្រមៃមិនអាចដូចដើមឡើយ"។

វាមិនមែនជារឿងថ្មីពេកទេ ហើយក៏មិនសាមញ្ញពេកដែរដែលតារាចម្រៀងធ្លាប់មានឈ្មោះបោះសំឡេងនៅកម្ពុជា ហើយថែមទាំងមានរូបសម្រស់ផូរផង់ និងទឹកដមសំឡេងពីរោះផងនោះ បានជាធ្លាក់ខ្លួនពិកាជាច្រើនឆ្នាំ ប៉ុន្តែនាងនៅតែត្រដររស់ជាមួយនឹងការធ្វើលំហាត់ប្រាណជារឿយៗ ដើម្បីរក្សាក្ដីសង្ឃឹមថានឹងអាចដើរបានឡើងវិញ។

នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ នេះ គេសង្កេតឃើញតារាចម្រៀងរូបនេះបញ្ចេញសកម្មភាព និងពាក្យសម្ដីស្រែកបួងសួងអស់វត្ថុសក្ដិសិទ្ធសូមឲ្យជើងរបស់នាងដើររួចក្នុងពេលឆាប់ៗ ប៉ុន្ដែការបួងសួងដោយភ្ជាប់ជាមួយនឹងការហាត់ប្រាណ និងអនុវត្តវិធានមួយចំនួនរបស់គ្រូពេទ្យជំនាញហើយ ហើយនៅតែមិនទាន់អាចដើររួចនៅឡើយ។

បន្ទាប់ពីបង្ហោះសារដ៏គួរសង្វេកដោយមានភ្ជាប់រូបថតដ៏ស្រស់ស្អាតរបស់នាង១សន្លឹកតាមបណ្ដាញសង្គមFacebook នៅថ្ងៃនេះ មានប្រិយមិត្ត ជាពិសេសអ្នកគាំទ្ររបស់នាងនៅបន្តលើកទឹកចិត្តឲ្យនាងព្យាយាមធ្វើលំហាត់ប្រាណបន្ថែមទៀត ដើម្បីអាចដើរបាននៅថ្ងៃណាមួយ៕

ដកស្រង់ពី៖ Sabay