បណ្តាញសង្គម

ភ្ញាក់ព្រឺត! ពេលឃើញឡានចិនប្រណីតថ្មី ដាក់លក់នៅខ្មែរ តម្លៃប្រហែល Lexus LX570

Hongqi គឺជាក្រុមហ៊ុនផលិតរថយន្តចិនដែលមានឈ្មោះល្បីល្បាញមួយ ដែលបានបង្ហាញខ្លួនតាំងពីឆ្នាំ១៩៥៨ មកម្ល៉េស។ថ្មីៗនេះ ក្រុមហ៊ុន Hongqi Cambodia ក៏បាននាំយករថយន្ត SUV អគ្គិសនីប្រណីតរបស់ខ្លួនមកលក់នៅលើទីផ្សារប្រទេសកម្ពុជា គឺម៉ូដែល Hongqi EHS9។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនខាងលើ រថយន្ត Hongqi EHS9 ត្រូវបានដាក់លក់ក្នុងតម្លៃ ២៣៥ ៨០០ដុល្លារ ដែលតម្លៃនេះប្រហាក់ប្រហែលទៅនឹងរថយន្ត Lexus LX570 ស៊េរីថ្មី ដែលកំពុងដាក់លក់នៅក្នុងប្រទេសកម្ពុជាដែរ។រថយន្ត Hongqi EHS9 មានផ្តល់ជម្រើសកម្លាំង ២ ប្រភេទ។

ប្រភេទទី១ ប្រើម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ៤៣០សេះ ខណៈប្រភេទទី២ មានកម្លាំង ៥៤៤សេះ។ វាក៏ផ្តល់ជម្រើសកៅអី ៤ និង ៧ ទៅតាមតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ផងដែរ។

អ្វីដែលពិសេសនោះគឺ រថយន្ត SUV ប្រណីតរបស់ចិនខាងលើ ប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីដែលអាចបើកបរបានចម្ងាយ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

គួរឲ្យដឹងដែរថា រថយន្ត Hongqi E-HS9 ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន ក្នុងតម្លៃប្រហែល ១១០ ០០០ដុល្លារ៕

ដកស្រង់ពី៖sabay