បណ្តាញសង្គម

ឃើញ iMac រាងស្ដើងចឹង ដឹងAppleសម្រេចយករន្ធអ៊ីនធឺណិតទៅដាក់នៅកន្លែងណាអត់?

Apple ទើបប្រកាសចេញ iMac កាលពីថ្មីៗនេះ ដោយវាត្រូវបានបំពាក់ដោយប្រព័ន្ធបន្ទះឈីបជំនាន់ថ្មី M1 មាន RAM 8GB ទំហំផ្ទុក 256GB/512GB។

iMac ជំនាន់ថ្មីត្រូវបានប្ដូររចនាបថថ្មី ដោយវាលែងមានរាងប៉ោងផ្នែកខាងក្រោយទៀតហើយ ដោយវាត្រូវបានរចនាមកមានតួខ្លួនស្ដើង និងត្រង់រាបស្មើ មានកម្រាស់ត្រឹម ១១,៥មីលីម៉ែត្រប៉ុណ្ណោះ។

ព្រោះតែកម្រាស់ដ៏ស្ដើងរបស់វានេះហើយទើប Apple ត្រូវបង្ខំចិត្តយករន្ធ Ethernet ដែលទ្រទ្រង់ល្បឿន 1Gbps ទៅដាក់ជាប់នឹងដុំសាកភ្លើង ជំនួសឱ្យដាក់នៅលើតួខ្លួន iMac ទៅវិញ។លើសពីនេះវាក៏មាន CPU ចំនួន 8 Cores និង GPU ចំនួន 7/8 Cores ផងដែរ ដោយដំណើរការខ្លាំងជាមុន ៨៥% និង ៥០% ឯណោះ។

ត្បិតថាវាមានរន្ធអ៊ីនធឺណិតក៏ពិតមែន ប៉ុន្ដែ iMac ឆ្នាំ២០២១ ក៏មានភ្ជាប់មកជាមួយបច្ចេវិទ្យា Wi-Fi 6 ផងដែរ។គួរបញ្ជាក់ផងដែរថា iMac ២៤អ៊ិញឆ្នាំនេះ មិនមានត្រឹមតែពណ៌ប្រាក់ ដែលជាពណ៌ចាស់ឆ្នាំកន្លងមកនោះទេ គឺវាមានដល់ទៅ៧ពណ៌ រួមមានពណ៌បៃតង លឿង ទឹកក្រូច ផ្កាឈូក ស្វាយ ខៀវ និងពណ៌ប្រាក់ដែលជាពណ៌ដើម៕

 

ដកស្រង់ពី៖sabay