បណ្តាញសង្គម

បាន​១​លាន subscriber ហើយ! តើ ផាន់ រុង មាន​ជំហរ​បែបណា​ចំពោះ​ក្ដី​ស្រមៃ​ចង់​ទិញRolls Royce?

អ្នកដឹកនាំសម្ដែង និងជាតារាសម្ដែងវ័យក្មេងមានប្រភពចំណូលធំពីក្រុមហ៊ុនYoutube គឺលោក ផាន់ រុង ទទួលបាន១លានSubscriber នៅលើទំព័រYoutube ផ្លូវការរបស់ខ្លួនហើយ។

លោកធ្លាប់បង្ហើបថា នៅពេលដែលលោកទទួលបាន១M ឬ១លានSubscriber លោកនឹងបន្តសម្រេចក្ដីស្រមៃចំនួនពីរ។ មហាជន ជាពិសេសអ្នកគាំទ្រចង់ដឹងថាតើលោកមានជំហរបែបណាហើយ ចំពោះក្ដីស្រមៃទាំងពីររបស់ខ្លួន ក្រោយពីទទួលបានជោគជ័យមួយផ្នែកជាមួយក្រុមហ៊ុនYoutube។

ប៉ុន្តែថ្មីៗនេះ មានព័ត៌មានថាក្រុមហ៊ុនYoutube បិទការផ្សាយពាណិជ្ជកម្មនៅលើទំព័ររបស់ខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ផាន់ រុង និងផលិតករដទៃទៀតដែលយករឿង ឬបទចម្រៀងទៅដាក់នៅលើវា។ លោក ផាន់ រុង បញ្ជាក់យ៉ាងខ្លីថាលោកនៅតែរក្សាក្ដីស្រមៃទាំង២នេះដដែល ពោលគឺលោកបានសម្រេចក្ដីស្រមៃមួយរួចហើយ នោះ គឺផ្ទះមួយល្វែងនៅម្ដុំផ្លូវទំនប់កប់ស្រូវដែលមានតម្លៃជាង១០ម៉ឺនដុល្លារ។

ចំណែកក្ដីស្រមៃទិញឡាន រ៉ូលរ៉យ នោះគឺនៅតែមាន។ លោក ផាន់ រុង ៖"វាគ្រាន់តែជាក្ដីស្រមៃតើបង! សំខាន់ខ្ញុំនៅតែតស៊ូ...ហើយឥឡូវខ្ញុំបានទិញផ្ទះហើយតើតែវាមិនទាន់ធ្វើរួចនៅឡើយ"។ ផាន់ រុង ធ្លាប់បង្ហើបថា ក្រុមហ៊ុន Youtube បានផ្ដល់ចំណូលប្រចាំខែដល់លោកប្រមាណ១ម៉ឺនដុល្លារ តាមរយៈការដាក់ខ្សែភាពយន្តខ្លីៗ និងវីដេអូបទចម្រៀងជាច្រើនរបស់លោកនៅលើបណ្ដាញសង្គមដ៏ពេញនិយមមួយនេះ។

ដូច្នេះបើមានSubscriber កាន់តែច្រើន នោះចំណូលប្រចាំខែរបស់លោកនឹងកើនឡើងដែរ ដែលជាហេតុធ្វើឲ្យលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញឡាន ផ្ទះ១បន្ថែម និងនាំប៉ាម៉ាក់មករស់នៅរាជធានីភ្នំពេញជុំគ្នាដូចក្ដីបំណងហើយ៕

ដកស្រង់ពី៖ Sabay