បណ្តាញសង្គម

ដំណោះស្រាយ​បញ្ហាក្រុមហ៊ុនធំៗរំលោភបំពានទិន្នន័យរបស់អ្នកប្រើ លើមុខងារថ្មី iOS 14.5

មុខងារការពារឯកជនភាពទិន្នន័យនេះ ការពារអ្នកប្រើពីកម្មវិធីមួយចំនួន ដែលព្យាយាមតាមដានទិន្នន័យពីអ្នកទាំងនោះ តាមរយៈការប្រើប្រាស់កម្មវិធីផ្សេងៗលើ iPhone ឬការចូលទៅកាន់គេហទំព័រជាដើម។

រាល់ពេលមានការតាមដានទិន្នន័យរបស់អ្នកកើតឡើង មុខងារថ្មីនេះនឹងលោតផ្ទាំងមួយដោយប្រាប់ពីមូលហេតុដែលកម្មវិធីនោះយកទិន្នន័យរបស់អ្នកទៅក្នុងបំណងអ្វី។

ជាមួយគ្នាផងដែរ អ្នកក៏អាចសម្រេចចិត្តថា អនុញ្ញាតឱ្យកម្មវិធីទាំងនោះយកទិន្នន័យរបស់អ្នក ឬមិនចង់ឱ្យមានការតាមដានជាដើម។

ទោះយ៉ាងណាក៏ដោយ បើសិនជាអ្នកសម្រេចចិត្តថាមិនចង់ឱ្យកម្មវិធីទាំងនោះតាមដានទិន្នន័យរបស់អ្នកនោះទេ ឬមិនចង់ឱ្យវាលោតផ្ទាំងតាមដាននាំស្មុគ្រស្មាត អ្នកអាចចូលបិតវាតាមរយៈ៖

  • ចូលទៅកាន់កម្មវិធី Setting > Privacy > Tracking > ទាញបិត Allow Apps to Request to Track ជាការស្រេច។

គួរបញ្ជាក់ថា មានកម្មវិធីជាច្រើនលើ iPhone ដែលកំពុងតាមដានទិន្នន័យរបស់អ្នក ដោយគោលបំណងនៃយកទិន្នន័យទាំងនោះគឺដើម្បី ស្វែងយល់ពីអ្នកប្រើប្រាស់ម្នាក់ៗ ថាតើពួកគេចង់បានអ្វី? ចូលចិត្តអ្វី?

បន្ទាប់មកពួកគេនឹងផ្សាយពាណិជ្ជកម្មផ្សេងៗឱ្យត្រូវនឹងចិត្តរបស់អ្នកទាំងនោះ ម្យ៉ាងទៀតទិន្នន័យទាំងក៏អាចមានការលក់ដូរទៅកាន់ភាគីទី៣ផងដែរ។

ឧទាហរណ៍ ក្រុមហ៊ុនបណ្ដាញសង្គមធំជាងគេ Facebook ព្យាយាមតាមដានទិន្ន័យជាច្រើនពីអ្នកប្រើប្រាស់ ក្នុងគោលបំណង ដើម្បីឱ្យការផ្សាយពាណិជ្ជកម្មរបស់ពួកគេមានគុណភាពល្អ និងត្រូវចិត្តអ្នកប្រើប្រាស់៕

ដកស្រង់ពី៖sabay