បណ្តាញសង្គម

សរសើរ​ដោយ​ស្មោះ! តូច​តែ​ខ្លួន តែកូនប្រុស ទូច ស្រីលក្ខណ៍ យល់​ការ​រាក់ជ្រៅ​របស់​ម្ដាយ​ណាស់!

តំណកឈាម១គ្រាប់ របស់ ទូច ស្រីលក្ខណ៍ និងអតីតស្វាមី ត្បិតថាមានវ័យក្មេងមែនពិតមែន តែកូនប្រុសរូបនេះ ពិតជាគួរឱ្យស្ញប់ ស្ញែងខ្លាំងមែនទែន ដោយសារតែគេហ៊ានលះបង់សម្រាប់ ក្ដីសុខម្ដាយគ្រប់យ៉ាង។

ទូច ស្រីលក្ខណ៍ ត្រូវបានគេមើលឃើញថា នៅតែរឹងមាំដើរទៅមុខ បើទោះគ្រួសារបានចែកផ្លូវគ្នា ហើយនាងត្រូវស្ពាយឈ្មោះជាស្រ្តីមេម៉ាយក៏ដោយ។ អ្វីមួយដែលជាកម្លាំងចិត្តសម្រាប់នាងតស៊ូក្នុងឆាកជីវិត ក៏បានមកពីកូនប្រុសជាទីស្រលាញ់ដែលជាចំណង ដៃស្វាមីជនជាតិបរទេស។

កូនប្រុស ទូច ស្រីលក្ខណ៍ មិនត្រឹមមានមុខមាត់គួរឱ្យស្រលាញ់ប៉ុណ្ណោះទេ តែតាមដឹង គេថែមទាំងឆ្លាត ចេះដឹងទុក្ខធុរៈម្ដាយគួរឱ្យស្ញប់ស្ញែងទៀតផង។ ជាក់ស្ដែងថ្មីៗនេះ ស្រីល័ក្ខ ពោលពាក្យរៀបរាប់ពីកូនប្រុសរបស់ខ្លួនថា ” កូមកំលោះម៉ាក់ធំបាត់ គាត់យល់ដឹងច្រើនណាស់ពីទុក្ខលំបាករបស់ខ្ញុំ ដែលជាម្តាយ ឃើញរូបខ្ញុំមិនមាត់តែងតែសួរនាំ គាត់តែងតែនិយាយពាក្យមួយម៉ាត់នេះមកកាន់រូបខ្ញុំជានិច្ច ម៉ាក់អូនស្រលាញ់ម៉ាក់ ម៉ាក់អូននឹងជួយ live លក់ឥវ៉ាន់ម៉ាក់អោយបានលុយជួយចិញ្ជឹមម៉ាក់"។

ត្រង់នេះហើយ ដែលអ្នកម្ដាយរូបនេះបញ្ជាក់ថា នាងពិតជាមិនខ្លាចការហត់នឿយពិតមែន គឺដោយសារតែមនុស្សសំខាន់តែម្នាក់នេះ។ នាងថ្លែងបន្តដូច្នេះថា "នេះហើយជាកំលាំងចិត្តពីកូនប្រុសរបស់ខ្ញុំ ចេះណាស់លោកអើយស្រលាញ់សឹងតែលេប”។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ទូច ស្រីលក្ខណ៍ ហាក់ស្រស់បោះជាងមុនក្រោយទទួលបានការ លើកទឹកចិត្តពីមនុស្សជុំវិញខ្លួន ជាពិសេសកម្លាំងចិត្តរុញច្រាននាងឱ្យរឹងមាំខ្លាំងនោះ គឺកូនប្រុសសំណ្វព ចិត្តតែម្ដង៕

ដកស្រង់ពី៖ Sabay