បណ្តាញសង្គម

ខែក្រោយ ​TWICE វិលមកវិញជាមួយរសជាតិស្នេហាថ្មីជាមួយ ONCE ស្វាគមន៍រដូវក្ដៅ

TWICE បានប្រកាសពីការ Comeback បន្ទាប់របស់ខ្លួន ដោយលើកនេះពួកគេមកជាមួយនឹងអាល់ប៊ុមតូចទី ១០ មានឈ្មោះថា «Taste of Love» ដែលនឹងចេញផ្សាយនៅថ្ងៃទី ០៩ ខែមិថុនា។

ផលិតកម្ម JYP បានចេញសេចក្ដីជូនដំណឹងមួយលើបណ្ដាញសង្គមផ្លូវការរបស់ TWICE ថាក្រុមនេះនឹងមកវិញជាមួយនឹងអាល់ប៊ុមថ្មី «Taste Of Love»។

តាមរយៈអាល់ប៊ុមនេះនឹងចេញផ្សាយអាចបង្ហាញខ្លួនសម្រាប់ ONCE និងអ្នកគាំទ្រ K-Pop ទាំងអស់ជុំវិញពិភពលោកនៅថ្ងៃទី០៩ និងទី១១ ខែមិថុនា ហើយគ្រប់គ្នាអាចកុម្ម៉ង់អាល់ប៊ុមថ្មីនេះមុននៅថ្ងៃទី១០ ខែឧសភា ក្នុង Teaser បង្ហាញរូបភាពភេសជ្ជៈសម្រាប់រដូវក្ដៅ ដែលអាចធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ហើយតាមរូបភាពនេះក៏អាចឲ្យអ្នកគាំទ្រកាន់តែដឹងច្បាស់ថា វីដេអូបទចម្រៀងនឹងស្រស់ស្រាយ ស្របពេលក្រុមបានទៅថត MV រួចហើយនៅកោះជេជូ៕

ដកស្រង់ពី៖ Sabay