មានព័ត៌មានមកថា J-Hope (BTS) បានបរិច្ចាគថវិកាផ្ទាល់ ១០០លានវ៉ុន ជួយឧបត្ថម្ភដល់យុវជនក្រីក្រនៅអាហ្វ្រិក ដើម្បីអបអរទិវាសិទ្ធិកុមារ។
ផ្អែកតាមការឲ្យដឹងពី Green Umbrella Children’s Foundation បានបញ្ជាក់ថា J-Hope បានឧបត្ថម្ភប្រាក់ដល់ទៅ ១០០លានវ៉ុន (ខ្ទង់ ៨៩,១៧៦ដុល្លារ) ដើម្បីជួយដល់កុមារៗនៅក្នុងប្រទេស Tanzania ស្ថិតនៅតំបន់អាហ្វ្រិក ដែលបច្ចុប្បន្នត្រូវក្លាយជាជនរងគ្រោះពីការរំលោភបំពាន និងការប្រើអំពើហិង្សា។
កាយវិការសប្បុរសរបស់ J-Hope ពេលនេះ ក៏ជាការរម្លឹកដល់ទិវាកុមារដែលត្រូវបានប្រាព្ធនៅថ្ងៃទី០៥ ខែឧសភា នៅកូរ៉េផងដែរ។ អំណោយឧបត្ថម្ភនេះក៏នឹងត្រូវយកទៅប្រើប្រាស់ជួយដល់ One Stop Center ដែលជាអង្គការបង្កើតឡើងក្នុងគោលបំណងបញ្ឈប់ និងប្រឆាំងការប្រើអំពើហិង្សាទៅលើកុមារនៅ Tanzanian ផងដែរ៕
ដកស្រង់ពី៖ Sabay