បណ្តាញសង្គម

ប្រុងប្រយ័ត្ន​គ្រប់​ជំហាន! យ៉េយ៉េ នៅ​តែ​ភ្លាត់​ខ្លួន​ឆ្លង​ជំងឺ​កូវីដ-១៩ ថ្ងៃ​នេះ​នាង​បង្ហាញ​ប្រភព​ចម្លង​ហើយ

ខណៈដែលតារាសម្ដែងភេទទី៣ ឃ្លោក មករា ហៅកញ្ញា យ៉េយ៉េ រង់ចាំលទ្ធផលយ៉ាងអន្ទះសា

នៃការប្រកាសរបស់គ្រូពេទ្យជំនាញថាតើនាងបានជាសះស្បើយ ឬនៅ? ហើយអាចចេញទៅផ្ទះវិញបាននៅពេលណា? ថ្ងៃនេះ កញ្ញាយ៉េយ៉េ បានដាក់ការសង្ស័យមួយជុំវិញហេតុដែលនាំឲ្យនាងភ្លាត់ខ្លួនឆ្លងជំងឺកូវីដ-១៩។ កញ្ញា យ៉េយ៉េ បានប្រាប់Sabay ថា នាងគឺជាមនុស្សម្នាក់ខ្លាចកូវីដបំផុត ហើយប្រុងប្រយ័ត្នគ្រប់ជំហាន គឺសម្ងំតែនៅក្នុងផ្ទះ ហើយចេញទៅផ្សារ ឬក្រៅផ្ទះម្ដងម្កាលដោយប្រើជាប់នូវម៉ាស របាំងមុខ និងអាល់កុល ឬជែល។

នាងថា ប្រភពមួយដែលអាចចម្លងមេរោគនេះទៅនាងបាន គឺតាមរយៈក្មេងស្រីដែលនៅជាមួយ។ កញ្ញា យ៉េយ៉េ៖"ពេលខ្វះអីតិចតួចសម្រាប់ដាំស្ល ឬប្រើប្រាស់ក្នុងផ្ទះ ខ្ញុំតែងតែឲ្យគាត់ទៅទិញ...ពេលទៅនឹងយើងមិនដឹងថាគាត់ប្រយ័ត្នដូចយើងអត់ ហើយពេលគាត់មកពីផ្សារវិញខ្ញុំទទួលអីវ៉ាន់ពីគាត់ ហើយយើងញ៉ាំបាយអីជាមួយគាត់"។

បើតាមកញ្ញា យ៉េយ៉េ បច្ចុប្បន្នស្ថានភាពសុខភាពរបស់នាងផ្ទាល់ និងក្មេងស្រីរូបនោះ បានវិលមករកភាពប្រក្រតីវិញហើយ បន្ទាប់ពីបានសម្រាកព្យាបាលជិត២សប្ដាហ៍។ កញ្ញា យ៉េយ៉េ និងគ្រួសារដែលបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ កាលពីជិតកន្លះខែមុន កំពុងសម្រាកព្យាបាលនៅក្នុងបុរីពិភពថ្មីសែនសុខ រាជធានីភ្នំពេញ។

លទ្ធផលពីគ្រូពេទ្យថាតើនាង ត្រូវនៅសម្រាកព្យាបាលបន្ដ ឬបានជាសះស្បើយ ហើយអាចត្រឡប់ទៅផ្ទះវិញហើយ នៅល្ងាចថ្ងៃទី៥ ខែឧសភា នេះ៕

ដកស្រង់ពី៖ Sabay