បណ្តាញសង្គម

ឡានអគ្គិសនីតម្លៃ ៤៥០០ដុល្លារ កំពុងលក់ដាច់ខ្លាំង ចាប់មិនឈ្នះ

រថយន្តអគ្គិសនីតម្លៃថោកបំផុតនៅលើពិភពលោក គឺ Wuling HongGuang Mini EV កំពុងតែលក់ដាច់ខ្លាំង នៅក្នុងប្រទេសចិន សូម្បីតែ Tesla Model 3 ក៏ទៅមិនរួចជាមួយវាដែរ។

រថយន្ត Wuling HongGuang Mini EV មានប្រជាប្រិយភាពខ្លាំង ដោយនៅក្នុងខែមករា និងកុម្ភៈ វាលក់ដាច់ច្រើនជាង ៥៦ ០០០គ្រឿង នៅក្នុងប្រទេសចិន។ មិនតែប៉ុណ្ណោះ នៅក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២១ Wuling លក់រថយន្តនេះបានសរុប ៩៦ ៦៧៤គ្រឿងប៉ុណ្ណោះ។

ដោយឡែក Tesla Model 3 គឺជារថយន្តអគ្គិសនីលក់ដាច់បំផុតទី២ នៅក្នុងប្រទេសចិន ដោយលក់បាន ៥២ ៨៥៩គ្រឿង ក្នុងរយៈពេល ៣ខែដំបូងដូចគ្នា តាមពីក្រោយដោយ BYD Hang EV ២១ ៣៥៤គ្រឿង, Great Wall Ora Black Cat ១៩ ១៧៨គ្រឿង និង Tesla Model Y ១៦ ៤២២គ្រឿង។មូលហេតុចម្បងដែលធ្វើឲ្យរថយន្តអគ្គិសនីខ្នាតតូច HongGuang Mini EV ទទួលបានជោគជ័យខ្លាំង គឺដោយសារតែតម្លៃរបស់វា ២៨ ៨០០យ៉េន ឬស្មើនឹង ៤ ៥០០ដុល្លារ។

វាប្រើម៉ូទ័រអគ្គិសនីមានកម្លាំង ២៧សេះ និងកញ្ចប់អាគុយអគ្គិសនីទំហំ ១៣,៨គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ២០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទានរថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។

សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

ដកស្រង់ពី៖sabay