បណ្តាញសង្គម

ឃើញរូបភាពក្រោយឆាករបស់ Lamborghini នេះហើយ ច្បាស់លាន់មាត់មិនខាន (វីដេអូ)

ក្រោយពីបាត់បង់ឱកាសសហការជាមួយក្រុមហ៊ុន Lamborghini អ្នកថតរូបក្នុងវិស័យយានយន្តឈ្មោះ Kunal Kelkar បានសម្រេចចិត្តសាកល្បងបង្កើតបទពិសោធន៍ជាមួយរថយន្ត Lamborghini នៅផ្ទះរបស់ខ្លួន។

អ្នកថតរូបនេះ បានប្រើប្រាស់ឧបករណ៍រត់ហាត់ប្រាណជំនួសឲ្យផ្លូវថ្នល់ ហើយបានប្រើរថយន្ត Lamborghini ជារបស់ក្មេងលេង ជំនួសឲ្យរថយន្តពិត។

Kunal បានឲ្យដឹងថា គំនិតនៃការថតនេះបានផុសឡើងនៅពេលហាត់ប្រាណនៅផ្ទះ ពេលដែលរូបគេដឹងថាខ្សែពាននៃឧបករណ៍រត់ហាត់ប្រាណគឺមានរូបរាងស្រដៀងនឹងផ្លូវថ្នល់ពេលវាមានចលនា។

ក្រោយពីគិតឃើញហើយ រូបគេបានសាកល្បងយករថយន្តក្មេងលេងមកថតភ្លាមៗ ហើយវាដូចអ្វីដែលលោកស្រមើស្រមៃតែម្ដង។ដំណើរការនៃការថតគឺសាមញ្ញ។

គេបានប្រើប្រាស់កូនរថយន្ត Lamborghini Huracan ចងជាប់នឹងខ្សែហើយដាក់លើឧបករណ៍រត់ហាត់ប្រាណ ហើយបើកឧបករណ៍នោះ។ ក្រោយមកទៀត Kunal បានបាញ់ចំហាយទឹកលើរថយន្ត ពេលថតក្នុង High-Speed Burst។

សម្រាប់ឧបករណ៍វិញគឺមាន Fuji X-T3 ជាមួយឡេន16-55mm f/2.8 ដាក់ជាប់នឹង Tripod, ភ្លើង Lumecube ចំនួនពីរ, ភ្លើង Profoto B10 ចំនួនពីរ និងភ្លើង Yongnuo YN360 មួយ។ ទស្សនាវីដេអូសកម្មភាពក្រោយឆាកខាងក្រោម ៖

 

 

ដកស្រង់ពី៖sabay