បណ្តាញសង្គម

កូនៗពូ Khom ខំច្រៀងទោះមិនជំនាញខ្លាំងឧទ្ទិសជូនឪពុក ឯ MV វិញមើលហើយស្រក់ទឹកភ្នែកមិនដឹងខ្លួន

ក្រោយតារាកំប្លែង Khom Chauncheun បានទទួលមរណភាពដោយសារជំងឺកូវីដ កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅ មានតែការសោកស្ដាយ និងអាឡោះអាល័យរកពាក្យអ្វីមកបរិយាយពុំបាន។

ដោយឡែកថ្មីៗនេះ កូនស្រីរបស់លោកគឺ Ice Napatcharin និងកូនប្រសារ Bank Athikit ដែលសុទ្ធតែជាតារាសម្ដែង បានរួមគ្នាច្រៀងបទចម្រៀងមួយបទមានចំណងជើងថា «Kal Krang Neung» ឬ «គ្រាមួយ» របស់តារាចម្រៀង Stamp Apiwat ដើម្បីឧទ្ទិសដល់ឪពុកដែលបានចែកឋានទៅលោកខាងមុខ។

វីដេអូបទចម្រៀងវិញ បានស្រង់នូវសកម្មភាពកាលនៅមានជីវិតដែលពូ Khom បានចំណាយពេលជាមួយនឹងគ្រួសារ។ Ice ដែលជាកូនបង្កើតបានសរសេរបង្ហោះលើ Instagram ថា នាងមិនចេះច្រៀងទេ ប៉ុន្តែសម្រាប់បទនេះ នាងតាំងចិត្តច្រៀងចេញពីចិត្ត ដើម្បីជូនដល់ឪពុកជាទីស្រឡាញ់។ យ៉ាងណាមិញ សម្រាប់សមាជិកគ្រួសាររបស់ តារាកំប្លែង Khom Chauncheun គឺអ្នកដែលបានឆ្លងជំងឺកូវីដនេះ សុទ្ធតែបានជាសះស្បើយ និងវិលមកផ្ទះវិញគ្រប់គ្នាហើយ ក្រោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

ទោះបីមានពិបាកចិត្ត សោកសៅយ៉ាងណាក៏ដោយ ក៏សមាជិកគ្រួសារនៅតែឲ្យកម្លាំងចិត្តគ្នា និងរឹងមាំដើម្បីវិញ្ញានក្ខន្ធរបស់ឪពុកលាទៅបានស្ងប់៕

 

ដកស្រង់ពី៖ Sabay