បណ្តាញសង្គម

ស្រប​នឹង​ករណី មាន ពេជ្ររីតា ស្រាប់​តែ​តារាចម្រៀង នីគីនីគី ទម្លាយ​រឿងរ៉ាវនាង​ធ្លាប់​ជួប​ស្រដៀង​គ្នា​ដែរ

ស្របពេលនៅថ្ងៃនេះ មានការបែករឿងរបស់តារាស្រី មាន ពេជ្ររីតា នៅថ្ងៃនេះ ស្រាប់តារាចម្រៀងស្រីល្បីឈ្មោះ នីគីនីគី លេចមុខទម្លាយរឿងរ៉ាវរ ដែលសមាជិកក្រុមរបស់ នីគី ក៏ធ្លាប់ជាគោលដៅក្នុងសាច់រឿងស្រដៀងគ្នានឹងតារាស្រីដែរ។

នីគី បានសរសេរសាច់រឿងវែងអន្លាយរបស់នាង និងក្រុម បានជួប កាលពីអតីតកាល ដោយក្នុងនោះ នាងសុំមិនបញ្ចេញឈ្មោះពីភាគីម្ខាងទៀត ដែលជាតួអង្គនៅក្នុងសាច់រឿងរបស់នាង។ នាងថា ដើមឡើយ នាង និងក្រុមការងាររបស់នាង បានជួបរឿងក្នុងលំនាំរឿងរបស់ យូប៊ិ នៅថ្ងៃនេះអីចឹង ដោយមានបុរសម្នាក់បានទាក់ទងពួកនាងក្នុងការងារ ហើយនៅក្នុងការទំនាក់ទំនងនោះ ភាគីម្ខាងទៀត បានព្យាយាមលួងលោមដើម្បិឈានទៅដល់ការជួបមុខគ្នាផ្ទាល់។

ប៉ុន្តែពួកនាង បានបដិសេធ ដោយសារនាងយល់ថា មិនមានភាពចាំបាច់ ខណៈការទំនាក់ទំនងតាមរយៈទូរសព្ទ ក៏អាចទទួលបានផលដូចគ្នានោះ។ នីគីនីគី បានថ្លែកយ៉ាងដូច្នេះថា៖ ”**សំណាងណាស់!ពិតជាសំណាងណាស់ដែលខ្ញុំ ជឿលើសភាវគតិរបស់ខ្ញុំនៅពេលដែលនិយាយការងារមិនចេញសាច់ការអ្វីសោះ”។

ដោយការប្រជុំ ចង់ឲ្យពួកខ្ញុំទៅជួបដល់រោងចក្រ តែមិនព្រមនិយាយគ្នារឿងតម្លៃតាមដំណាក់កាលសោះនោះ ហើយដោយមានអារម្មណ៍ថាមិនសូវស្រួលផង ពួកខ្ញុំក៏ឈប់តបទៅ"។ ក្រោយពីនោះមក និគី ថា ភាគីម្ខាងទៀតនោះ បានលុបគាត់លុបឆាត Telegram ដែលបានទំនាក់ទំនងគ្នាកាលពីមុននោះចោលអស់រលីង។ លុះប៉ុន្មានខែក្រោយមក លេខដដែលមកម្ដងទៀតសួរអ្វីចម្លែកៗ។

នាងបន្តថា "ឆ្ងល់ពេក ខ្ញុំក៏បានទៅនិយាយជាមួយកូនស្រីគាត់ផ្ទាល់ព្រោះស្គាល់គ្នា។ កូនស្រីគាត់ដោយជាមនុស្សមានចំណេះ ដឹងមនុស្សល្អ និងមនុស្សមានសុជីវធម៌ ក៏បានជួយដោះស្រាយបញ្ហាយ៉ាងលឿនបំផុត**”។ តារាចម្រៀងរូបនេះរៀបរាប់បន្តថា ”ខ្ញុំមានអារម្មណ៍ធូរស្បើយដែលពួកខ្ញុំសំណាង តែមានអារម្មណ៍ សោកស្ដាយដែលគាត់មិនមែនដឹងខ្លួនទេបន្ទាប់ពីខ្ញុំបានជូនជាដំណឹងទៅគ្រួសារគាត់ គឺគាត់គ្រាន់ តែប្ដូរគោលដៅតែប៉ុណ្ណោះ។

ខ្ញុំសង្ឃឹមថាអំពើថោកទាប គ្មានអ្វីប្រៀបមួយនេះរលុប រលាយអស់ពី សង្គមយើង។ អរគុណអ្នកដែលស្រែកទាមទាររកយុត្តិធម៌។ ស្រែកទៅ ស្រែកឲ្យបានខ្លាំងជាង សំលេងយំរបស់នាង!”៕

 

 

 

 

 

 

 ដកស្រង់ពី់៖ Sabay