បណ្តាញសង្គម

តម្លៃ Xperia 5 II ស្មាតហ្វូនជំនាន់ទី២ មានទអេក្រង់ 120Hz ធ្លាក់ថ្លៃសល់ប៉ុន្មាន?

ទូរសព្ទស្នងតំណែង Xperia 5 II ជំនាន់ទី២ ជាស្មាតហ្វូនលំដាប់ថវិកាមួយដែលមានរូបរាងតូច ដែលគ្រប់គ្នាមិនគួរមើលរំលង ដែលកំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជា។

Xperia 5 II ជំនាន់ទី២ នេះនៅតែមានទំហំ ៦,១អ៊ីញ ជាប្រភេទ OLED ដោយកម្រិតបង្ហាញរូបភាពបានធ្លាក់មកនៅត្រឹម 1080p+ ប៉ុន្តែវានៅតែអាចបង្ហាញរូបភាពច្បាស់ល្អដោយគាំទ្រនូវ HDR និង Creator Mode ហើយមាន Refresh Rate 120Hz ខ្លាំងលើស Xperia 1 II។

ស្មាតហ្វូននេះបំពាក់ដោយបន្ទះឈីប Snapdragon 865 ដែលផ្គួបជាមួយ RAM ទំហំ ៨GBអង្គផ្ទុកវិញមានពីរទំហំគឺ ១២៨GB និង ២៥៦GB ហើយក៏មានរន្ធដោតមេមូរីកាតផងដែរ។ តាមប្រភពពីហាង សុខលី បច្ចុប្បន្នដាក់លក់ក្នុងតម្លៃ ៨៣០ដុល្លារ (ធ្លាក់ថ្លៃ ១១៩ដុល្លារ)។

Xperia 5 II មានកាមេរ៉ាបីគ្រាប់នៅផ្នែកខាងក្រោយគឺមានទំហំ ១២MP ដូចគ្នា ដោយកាមេរ៉ាមេមាន Aperture f/1.7 មានមុខងាររក្សាលំនឹង OIS ហើយកាមេរ៉ា Ultrawide របស់វាមានមុខងារ Dual Pixel Autofocus។ Xperia 5 II មានផ្ទុកថ្មទំហំ ៤០០០mAh។

តួខ្លួនរបស់ Xperia 5 II មានសមត្ថភាពការពារកម្រិត IP68 ហើយផ្នែកខាងមុខនិងខាងក្រោយមានការពារដោយកញ្ចក់ Gorilla Glass 6 ផងដែរ។ បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

ដកស្រង់ពី៖sabay